ព័ត៌មានជាតិ
រំលឹកប្រសាសន៍សម្តេច ស ខេង ឲ្យពលរដ្ឋយកកូនឲ្យបាន ៥ នាក់ ក្នុង ១ គ្រួសារ បើបាន ៦ កាន់តែល្អ
លទ្ធផលជំរឿនឆ្នាំ ២០១៩ ចេញជាផ្លូវការបង្ហាញថា ប្រជាជនកម្ពុជាបានកើនឡើងដល់ចំនួន១៥ ៥៥២ ២២១នាក់។ ពោលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ អត្រាប្រជាជនកើនតែជាង ២,២ លាននាក់ប៉ុណ្ណោះ។
ទាក់ទងកំណើនប្រជាជនតិចនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីធ្លាប់ថ្លែងកន្លងទៅ ដោយលើកទឹកចិត្តពលរដ្ឋយកកូនឲ្យបានច្រើន។

ពលរដ្ឋគួរយកកូនឲ្យបានជាមធ្យម ៥ នាក់ ក្នុង ១ គ្រួសារ ដើម្បីឲ្យអត្រាប្រជាជនកើនឡើងទ្វេដង។ សម្តេចថ្លែងបញ្ជាក់ថា ដោយសារទឹកដីនៅធំ ក្រោយរបបប៉ុលពតឆ្នាំ ១៩៧៩ កម្ពុជានៅសល់ប្រជាជនតែជាង ៥ លាននាក់តែប៉ុណ្ណោះ។
សម្តេចលើកឡើងប្រទេសមួយចំនួននៅលើពិភពលោក ចាប់ផ្តើមភ័យពីរឿងមិនមានកំណើនប្រជាជន ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់។
សម្តេចថ្លែងថា ប្រទេសយើងមិនទាន់ដល់ហ្នឹងទេ។ បើមានកូនច្រើនកាលណាល្អកាលហ្នឹងត្រឹម ៥ ទៅ ៦ អីល្មម។
តាមទិន្នន័យជំរឿន ប្រជាជនកម្ពុជាកើនដល់ជាង ១៥ លាននាក់ មានប្រុសចំនួន ៧ ៥៧១ ៨៣៧នាក់ ស្មើ ៤៨,៧% និងស្រីចំនួន ៧ ៩៨០ ៣៧៤នាក់ ស្មើ ៥១,៣%។ លទ្ធផលជំរឿនក៏បង្ហាញខេត្តក្រុង ០៤ មានចំនួនប្រជាជនច្រើនជាងគេគឺរាជធានីភ្នំពេញចំនួន ២,៣លាននាក់ ខេត្តកណ្តាលចំនួន ១,២លាននាក់ ខេត្តព្រៃវែងចំនួន ១,១លាននាក់ និងខេត្តសៀមរាប ១លាននាក់៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


