ឈើ​ស្រឡៅ​២១​កំណាត់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ចុះ​រឹបអូស​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឈើ​ស្រឡៅ​២១​កំណាត់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ចុះ​រឹបអូស​

បានផុស

នៅ

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​រឹបអូស​ឈើ​២១​កំណាត់​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​យកមក​លាក់ទុក​ និង​ដឹក​បន្ត​លក់​នៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​មួយចំនួន​ ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ក្នុង​ប្រតិបត្តិការ​ចុះ​រឹបអូស​ឈើ​ខាងលើនេះ​បានធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុច​២​ទីតាំង​ផ្សេងគ្នា ស្ថិតក្នុង​ភូមិ​មុយ ឃុំ​ញ៉ា​ង ​និង​ភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី​។​

​លោក​ឧត្ដមសេនីយ៍​ត្រី នូវ ដា​រ៉ា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​នេះ ថា ដោយមាន​ការណែនាំ​ និង​ចង្អុលបង្ហាញ​ពី​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ទីតាំង​ខាងលើនេះ រួមមាន ​៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ កម្លាំង​អាវុធ​ហត្ថ​ស្រុក និង​កម្លាំង​អធិការនគរបាល​ស្រុក​អណ្តូង​មាស ដោយមាន​ការសម្របសម្រួល​ពី​ លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​រឹបអូស​គំនរ​ឈើ​ប្រភេទ​ស្រឡៅ​ចំនួន​២​កន្លែង​ផ្សេងគ្នា ក្នុងនោះ​គំនរ​ឈើ​ទី​១​ មាន​ចំនួន​១១​កំណាត់ ជា​ប្រភេទ​ឈើ​ស្រឡៅ ស្ថិតនៅ​ក្នុងភូមិ​មុយ​​ និង​គំនរ​ឈើ​ទី​២ មាន​ចំនួន​១០​កំណាត់ ស្ថិតនៅ​ក្នុងភូមិ​កេ​ត ឃុំ​ញ៉ា​ង ​សរុប​២​កន្លែង ​ចំនួន​២១​កំណាត់ មានមុខ​កាត់​ឃ្លុំ​បួន​ជ្រុង ប្រវែង​២,៥០​ម៉ែត្រ ទៅ​៣​ម៉ែត្រ ស្មើ​នឹង​៦.៧២០​ម៉ែត្រគូប​។​

​លោក​ថា ក្រោយពី​សារព័ត៌មាន​ បាន​បង្ហោះ​រូបភាព​ម៉ូតូ​ដឹកឈើ​ដូច​ហែ​កឋិន​ក្នុង​បណ្ដាញ​សង្គម Face​book របស់​អ្នកសារព័ត៌មាន​នោះ បន្ទាប់មក​ លោក​ ថង សាវុន អភិបាលខេត្ត​ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះទៅ​ទីនោះ។ ប៉ុន្តែ​មិន​មាន​ដូច​ការ​បង្ហោះ​របស់​សារព័ត៌មាន​នេះ​ទេ ឬមួយ​ម៉ូតូ​ដឹក​ឈើ​ទាំងនេះ​បាន​ឆ្លង​ផុត​ទៅហើយនោះ​ជួបប្រទះ​ឃើញ​តែ​ឈើ​ចំនួន​២១​កំណាត់​តែប៉ុណ្ណោះ​។​

​បច្ចុប្បន្ន ​វត្ថុតាង​ បានប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​ព្រៃឈើ​៕

អត្ថបទ ៖ អ៊ុច សា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

ជីវិតកម្សាន្ដ៤៣ នាទី មុន

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

KPT+៥៥ នាទី មុន

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ព័ត៌មានជាតិ៥៦ នាទី មុន

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services