ព័ត៌មានអន្ដរជាតិ
ផ្លែឈើ វៀតណាម កាន់តែយ៉ាប់ក្នុងការនាំចេញទៅទីផ្សារ ចិន
ការនាំចេញផ្លែឈើវៀតណាមទៅកាន់ទីផ្សារប្រទែសចិនមានការថមថយជាងមុន ខណៈដែលចិនបង្កើនការដាំដុះផ្លែឈើមួយចំនួនដោយខ្លួនឯងផ្ទាល់ និងបង្កើនការនាំចូលផ្លែផាសិនពីឡាវ និងមៀនពីកម្ពុជា ។

យោងតាមទិន្នន័យគយវៀតណាមបានឲ្យដឹងថា ការនាំចេញផ្លែស្រកានាគទៅកាន់ចិនមានចំនួនសរុប ៤៤២ លានដុល្លារអាមេរិក ដោយថយចុះ ៤.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ ជាក់ស្តែង ការនាំចេញផ្លែស្រកានាគក្រហមធ្លាក់ចុះដល់ ៣៨ ភាគរយ ស្របពេលបច្ចុប្បន្ន ចិនបង្កើនការដាំដុះផ្លែស្រការនាគរបស់ខ្លួន ដែលមានទិន្នផលខ្ពស់ ហើយមានតម្លៃទាបជាងស្រកានាគរបស់វៀតណាមទៅទៀត ។

ដោយឡែក ការនាំចេញផ្លែផាសិនពីវៀតណាមទៅចិនក៏បានធ្លាក់ចុះផងដែរពី ៣៦.៥ ភាគរយ មកត្រឹម ២៩.៥ លានដុល្លារ ដោយសារតែចិនដាំដុះដោយខ្លួនឯង និងនាំចូលពីឡាវ ។ ទន្ទឹមនឹងនេះ ទិន្នផលផ្លែមៀនវិញ ជាងកន្លះលានតោនត្រូវបានផ្គត់ផ្គង់លើសតម្រូវការ និងបន្តលក់ក្នុងតម្លៃថោក ដោយសារចិនមានអ្នកផ្គត់ផ្គង់ថ្មី គឺកម្ពុជា ។
ចំពោះផ្លែដូង វៀតណាមគឺជាប្រទេសដាំដុះដូងធំជាងគេទី ៧ នៅលើពិភពលោក ប៉ុន្តែវៀតណាមមិនត្រូវបានអនុញ្ញាតឲ្យនាំចេញដូងទៅកាន់ប្រទេសចិនតាមកូតាផ្លូវការនោះទេ ។

ដូចគ្នានេះផងដែរ ផ្លែបឺរ ស្វាយ និងខ្នុររបស់វៀតណាមក៏មានហានិភ័យក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងផងដែរ ។ ថ្មីៗនេះ វ៉េណេស៊ុយអេឡា ដែលជាប្រទេសផលិតផ្លែបឺរធំជាងគេទី ១៥ នៅលើពិភពលោក ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិនតាមកូតាផ្លូវការ ប៉ុន្តែវៀតណាមត្រូវនាំចេញផ្លែបឺរទៅចិនក្រៅផ្លូវការក្នុងតម្លៃទិន្នផលទាបតាមរយៈពាណិជ្ជកម្មតាមព្រំដែន ។
ចំណែកប្រទេសម៉ាឡេស៊ីវិញនាពេលថ្មីៗនេះ ត្រូវបានអនុម័តលើការនាំចេញផ្លែខ្នុរក្នុងកូតាផ្លូវការទៅកាន់ប្រទេសចិន ដូចទៅនឹងប្រទេសថៃ និងវៀតណាមដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


