Connect with us

ព័ត៌មានជាតិ

ក្រុមការងារ១០០រាត្រី សាទរឯកឧត្ដម ហ៊ុន ម៉ាណែត ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រី

បានផុស

នៅ

ក្រុមការងារ១០០រាត្រី បានអបអរសាទរ និងគាំទ្រចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតនៅថ្ងៃទី៧ ខែសីហានេះ ក្រុមការងារ១០០រាត្រី បានមើលឃើញថា ការទទួលបាននូវតួនាទីភារកិច្ចនេះ គឺពិតជាស័ក្តិសម ព្រោះឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋខ្មែរ តាមរយៈជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ។

ក្រុមការងារ១០០រាត្រី ចាត់ទុកថា នេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត លះបង់កម្លាំងកាយ ក៏ដូចជាប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

ក្រុមការងារ១០០ បង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសឱ្យបន្តរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខលើគ្រប់វិស័យ ស្របទៅតាមមាគ៌ានយោបាយរបស់បក្សប្រជាជនកម្ពុជា ពិសេសស្របតាមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ព្រមទាំងនាំកម្ពុជាល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម