ព័ត៌មានជាតិ
កូនខ្មែរមួយរូប កែច្នៃមើមឈូកជាផលិតផលសម្រេច៤មុខ គ្រោងលក់ហ្វេ្រនឆាយ
លោក ឡុង គន្ធា គឺជាកូនអ្នកខេត្តពោធិ៍សាត់ បានកែច្នៃមើមឈូកចេញជាផលិតផលសម្រេចចំនួន ៤មុខ រួមមាន ម្សៅមើមឈូក មើមឈូកក្រឡុក មើមឈូកក្រៀម និងមើមឈូកបំពង និងគ្រោងលក់ហ្វ្រេនឆាយផងដែរ។

ចំពោះផលិតផលសម្រេចនេះ កើតចេញពីមើមឈូកដែលលោក ឡុង គន្ធា បានដាំដោយខ្លួនឯង លើផ្ទៃដីជាង ២ហិចតា នៅខេត្តព្រៃវែង។ លោកមានបច្ចេកទេស និងចំណេះដឹងដាំដុះនេះ ពីប្រទេសជប៉ុន នៅពេលដែលោកធ្វើការនៅទីនោះ។
ម្ចាស់កសិដ្ឋានមើមឈូក ខេ ធី លោក គន្ធា បានឱ្យកម្ពុជាថ្មីដឹងថា ការកែច្នៃម្សៅមើមឈូកជាមធ្យមក្នុងមួយខែ អាចចែកចាយចន្លោះពី ៥០ គីឡូ ទៅ ៦០ គីឡូ ក្នុងនោះ សម្រាប់តម្លៃបោះដុំពី ៤ម៉ឺន ទៅ ៤ម៉ឺន៥ពាន់រៀលរៀល ក្នុងមួយគីឡូ។ លោកបញ្ជាក់ថា បរិមាណផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ ដោយក្នុងមួយថ្ងៃបានត្រឹម ១ គីឡូ ទៅ ២ គីឡួ ប៉ុណ្ណោះ ខណៈពុំសូវមានអ្នកស្គាល់ ឬដឹងច្រើននៅឡើយ អំពីកសិដ្ឋានរបស់លោក។

លោក គន្ធា បានលើកឡើងថា« ខ្ញុំកំពុងសិក្សាបន្ថែម ទៅលើការការវិចខ្ចប់ ឱ្យស្របតាមផលិតផល ដែលមានលក្ខណៈស្ដង់ដារបច្ចេកទេស (QR Code និង Logo) និងគុណភាពអនាម័យ ដើម្បីចែកចាយនៅក្នុងទីផ្សារ ក៏ជាត្រៀមលក់ហ្រ្វេនឆាយ (franchise) បន្តសម្រាប់អ្នកចង់បង្កើតចំណូលលើអាជីវកម្មមួយប្រភេទមួយនេះផងដែរ»។
បើតាមលោក ឡុង គន្ធា បានបញ្ជាក់ថា ផលិតផលកែច្នៃចេញពីកសិដ្ឋានលោក មានការគាំទ្រពីអភិបាលខេត្តព្រៃវែង ខណៈដែលលោកបានចូលរួមកិច្ចពិភាក្សាស្តីពីភូមិមួយផលិតផលមួយ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ អ្នកចូលរួមក៏បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការច្នៃមើមឈូកបំពង ទៅជាប្រភេទមុខម្ហូប ដែលមានរសជាតិឆ្ងាញ់ប្លែក ផងដែរ។

លោក គន្ធា បានចំណូលពីអាជីវកម្មដាំដុះមើមឈូកជប៉ុន និងកែច្នៃចេញជាផលិតផលផ្សេងៗ តាមរយៈកសិដ្ឋានរបស់លោកប្រមាណ ៣ម៉ឺន ទៅ ៤ម៉ឺនដុល្លារ ក្នុងមួយហិចតា។ អាជីពនេះ បានធ្វើឱ្យគ្រួសារលោកមានកម្រិតជីវភាពល្អប្រសើរ បើធៀបនឹងកាលដែលលោកនៅធ្វើជាពលករចំណាកស្រុក។
ម្ចាស់កសិដ្ឋានរូបនេះ រំពឹងថា រយៈពេលដ៏ខ្លីខាងមុខ លោកនឹងពង្រីកកែច្នៃផលិតផលផ្សេងៗ ចេញពីមើមឈូកបន្ថែមទៀត។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទំាងអស់ ជួយគាំទ្រផលិតផល ដែលបង្កើតបានដោយស្នាដៃកូនខ្មែរ ទាំងនៅក្នុងស្រុក និងនាំចេញទៅវត្ថុធាតុដើមម្សៅមើមឈូកទៅក្រៅប្រទេស៕
អត្ថបទ ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


