Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែរ នៅក្នុង​ស្រុក​អូរជ្រៅ និង​ស្រុក​ស្វាយចេក

បានផុស

នៅ

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការងារ និង​សួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ លោក​ឧ​ត្ត​មសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​របស់​កង​វិស្វកម្ម​ក​ង​ទ័ពជើងគោក ដែល​បាន​កំពុង​ស្ថាបនា​ផ្លូវ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ផ្លូវ​នេះ​បាន​ខូចខាត​បំផ្លាញ​ដោយ​គ្រោះទឹកជំនន់​កាលពី​ចុងឆ្នាំ​២០២០ កន្លងមក ហើយ​ស្ថាបនា​ឡើងវិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​ងាយស្រួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំងពីរ​ទីតាំង​ខាងលើ លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ាណែ​ត បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន​ក្នុង​បញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក ដែល​បាន​ខិតខំ​ស្ថាបនា​ផ្លូវ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឱ្យបាន​ងាយស្រួល។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ក្នុងពេលដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ កងយោធពល​ខេមរភូមិន្ទ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​ការ ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចំរើន។

នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​កម្លាំង​វិស្វកម្ម​កងទ័ពជើងគោក ឱ្យ​បន្ត​ខិតខំ​ស្ថាបនា​ផ្លូវ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ធានាបាន​ទាំង​បរិមាណ គុណភាព និង​សោភ័ណភាព​ផងដែរ​។

តាម​របាយការណ៍​រប​ស់​ឧ​ត្ត​ម​សេន​យ៍​ឯក អ៊ុច វ៉ាន់​ថា មេបញ្ជាការ រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម បានបញ្ជាក់​ឱ្យដឹងថា ការ​ស្ថាប​វា​នា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ​ឃុំ​គុ​ត្ត​សត ស្រុក​អូជ្រៅ​នេះ ត្រូវ​វ​បាន​កម្លាំង​វិស្វកម្ម​កងទ័ពជើងគោក​ដឹកនាំ​កម្លាំង និង​គ្រឿងចក្រ​ចុះ​បំពេញភារកិច្ច​កាលពី ថ្ងៃទី​២២-​ខែធ្នូ ឆ្នាំ​២០២០ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៥-​ខែ​មិនា ឆ្នាំ​២០២១ ខាងមុខនេះ ។ កងវិស្វកម្ម​កងទ័ព​ជើង គោក បាន​ប្រើប្រាស់​រថយន្ត គ្រឿងចក្រ​សរុប ១៧​គ្រឿង ។ ជា​លទ្ធផល​ការងារ​មកដល់​ថ្ងៃនេះ បានធ្វើការ​ឈូស ឆាយ និង​ដឹក​គ្រួស​ចាក់​ផ្លូវ​បាន​ប្រវែង សរុប ៣៦០១.​ម៉ែត្រ លើ​ចំងាយ​ផ្លូវ​សរុប​ប្រវែង ៩៣០០.​ម៉ែត្រ ។ ក្រៅពីនេះ​កម្លាំង​វិស្វកម្ម​បាន​កៀរ​-​កិនគ្រួស​ក្រហម​បាន​ប្រវែង សរុប ១៨០០.​ម ។

បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ថិតនៅ​ឃុំ​គុ​ត្ត​សត ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​បន្តដំណើ​រ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ គ្រោះទឹកជំនន់ ស្ថិតនៅ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​ជ័យ​បន្តទៀត​។

ជា​លទ្ធផល កងវិស្វកម្ម​កងទ័ព​ជើងគោក​សំរេចបាន ក្នុងការ​ស្ថាបនា​ផ្លូវ ស្ថិតនៅក្នុង​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក វាយតម្លៃ​ជារួម​សំរេច​លទ្ធផល​បាន​ចំនួន​៦០ ភាគរយ​ហើយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក អមដំណើរ​ដោយ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​នាយទាហានជាន់ខ្ពស់​កង​ទ័ពជើងគោក​ជាច្រើនរូប​ទៀត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​របស់​កងវិស្វកម្ម​ក​ង​ទ័ពជើងគោក ដែល​បាន​កំពង់​ស្ថាបនា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ប្រវែង​៩៣០០ ម៉ែត្រ ស្ថិតនៅ ឃុំ​គុ​ត្ត​សត ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម