ព័ត៌មានជាតិ
ក្រុមក្មេងទំនើង៦នាក់ ប្រើអំពើហិង្សាដោយគប់ដុំថ្មត្រូវសមត្ថកិច្ចក្របួចតាមពាក្យបណ្តឹងពីជនរងគ្រោះ៣នាក់
បាត់ដំបង ៖ សមត្ថកិច្ចឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះចំនួន៣នាក់ជនសង្ស័យជាក្មេងទំនើង៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្របតាមការសម្របសម្រួលនីតិវិធីពីលោកគឺ.ប៊ុណ្ណារ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២១វេលាម៉ោង២១និង៣០នាទីដោយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង៣នាក់រួមមាន ១/ឈ្មោះជា មករា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង(របួសភ្នែក)។ ២/ឈ្មោះទួន ហេងអគ្គបេឡា ភេទប្រុសអាយុ១៥ឆ្នាំ ទីលំនៅភូមិជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបង(របួសក)។ ៣/ឈ្មោះប៉ុល.ថាវីតកាឆ្សៃ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិនរា២ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបងរបួសស្រាល។ ករណីអំពើហិង្សានេះជនសង្ស័យបានបង្កឡើងស្ថិតត្រង់ចំណុចសួនសន្តិភាពភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។

ជនសង្ស័យទាំង៦នាក់រួមមាន ១/ឈ្មោះសុខ.ជីវ័ន ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅនៅភូមិជ្រៃកោងសង្កាតស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបង។២/ឈ្មោះសឿម វឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅនៅភូមិសំរោងតាកុកឃុំសំរោងតាកុកស្រុកឯកភ្នំខេត្តបាត់ដំបង។៣/ឈ្មោះដឿត.វាសនាភេទប្រុសអាយុ១៦ឆ្នាំមានទីលំនៅនៅភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។៤/ឈ្មោះឈឿន.ប៊ុនឆៃភេទប្រុសអាយុ១៦ឆ្នាំមានទីលំនៅនៅភូមិជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបង។៥/ឈ្មោះសៀង.គឹមសានភេទប្រុសអាយុ១៧ឆ្នាំមានទីលំនៅនៅភូមិនរាឃុំនរាស្រុកឯកភ្នំខេត្តបាត់ដំបង។ ៦/ឈ្មោះឌិន ចិនភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅនៅភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ផ្នែកជំនាញនៃស្នងការខេត្តកំពុងបន្តការសាកសួរនឹងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


