ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរការបើកក្លឹបប្រដាល់ឡុងហាយសម្រាប់ការប្រកួតប្រដាល់ជាតិ និងអន្តជាតិនៅកម្ពុជា
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងនូវការលើកទឹកចិត្តដល់ ក្លឹបប្រដាល់ឡុងហាយ សូមរៀបចំបង្កើតវេទិកាសម្រាប់ការប្រកួតប្រដាល់ជាតិ និងអន្តជាតិ និងផ្តោតលើការបណ្តុះ បណ្តាល អ្នកប្រដាល់ឱ្យមានសមត្ថភាពគ្រប់គ្រាន់ចូលរួមព្រឹត្តិការណ៍ទ្រង់ ទ្រាយ ធំ លំដាប់អន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា និងធ្វើសហប្រតិបត្តិការជា មួយ វេទិកាព្រឹត្តិការណ៍ល្បីៗទាំងក្នុង និងក្រៅប្រទេស និងជម្រុញការ ផ្សព្វ ផ្សាយ ព្រឹត្តិការណ៍កីឡាចម្រុះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ប្រចាំឆ្នាំ របស់បេនរិចគ្រុប (Benrich Group)នារាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារហ័ងសាន ភ្នំពេញ។

លោកជំទាវកិត្តិសង្ហហបណ្ឌិតថ្លែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះ បេនរិចគ្រុបដែលបានទទួល ជោគជ័យ ដោយបានដំណើរការគម្រោង វិនិយោគដ៏ធំនៅកម្ពុជា។ ក្រុម ហ៊ុនបានចាប់ផ្តើមពីឆ្នាំ ២០១៥ ដោយផ្តោត សំខាន់ លើវិស័យអចលនទ្រព្យ អាហារ និងកីឡា។ បច្ចុប្បន្ន ក្រុមហ៊ុនបេនរិចគ្រុប បានសាងសង់ សំណង់អគារអន្ដរជាតិសាងទូ (Shangdu) ដែលកំពុងលេចចេញ ជារូបរាង នៅកណ្តាល រាជធានីភ្នំពេញ ចំងាយប្រហែល៥០០ម៉ែត្រពីផ្សាធំថ្មី មានកំពស់៣៦ជាន់។
បច្ចុប្បន្ន គម្រោង ត្រូវបានបញ្ចប់ការសាងសង់តំណាក់កាល់ទី១ ដោយជោគ ជ័យ ហើយកំពុងបន្តការតុបតែង និងបំពាក់ក្នុងតំណាក់កាលទី២ ដែល គ្រោងនឹងបញ្ចប់ជាសា្ថពរនៅឆ្នាំ២០២២ខាងមុខ។

ក្រុមហ៊ុនក៏បានបង្កើតក្លឹបប្រដាល់មួយដែលមានឈ្មោះថា ក្លឹបប្រដាល់ ឡុងហាយ ដើម្បីរួមចំណែក លើកស្ទួយវិស័យកីឡាប្រដាល់ រួមទាំងប្រដាល់សេរី និង គុណខ្មែរគ្រប់ទម្រង់របស់កម្ពុជា និងជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងចិន និងកម្ពុជា។ ខ្ញុំសូមអបអរសារទរដល់ការសម្ពោធក្លឹបប្រដាល់ឡុងហាយនៅពេល នេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា ជាការពិតណាស់ក្រោមការដឹកនាំ ប្រកប ដោយ ចក្ខុវិស័យវែងឆ្ងាយ របស់ រាជរដ្ឋាភិបាល ដែល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន នេះកម្ពុជា ទទួល បាន នូវស្ថិរភាព សន្ដិសុខ និង សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់ វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ លើសពីនេះទៀត កម្ពុជាអាចគ្រប់គ្រងសភាពការណ៍ទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ បានគួរឲ្យកត់សំគាល់ ហើយយើងរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញ ជាបណ្តើរៗ នៅឆ្នាំនេះ និងឆ្នាំខាងមុខ។

កម្ពុជា បានអនុវត្តនយោបាយចិនតែមួយ ដោយរួមជាមួយកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយចិនបានពូនជ្រំ ជាមិត្តភាព ដ៏រឹងមាំ។ មហាមិត្តចិនបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កម្ពុជាជាច្រើន រួមមាន ហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធន ធានមនុស្ស ជំនួយឥតសំណង កម្ចី សម្រាប់ការអភិវឌ្ឍ ផ្តល់សម្ភារៈ យានយន្ត ថ្នាំពេទ្យ និងជាពិសេសវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ ប្រទេសចិនបាន កំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមនៅ ប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ជាក់ស្តែង ប្រទេស ចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែ ក្រវាត់មួយផ្លូវ មួយ” ដើម្បី ពង្រឹងភាព ជាដៃគូ និងជំរុញ ការអភិវឌ្ឍនៅ ប្រទេស នានា ដែលស្ថិត ក្នុងតំបន់ខ្សែក្រវាត់ និងផ្លូវសូត្រក្នុង កិច្ចសហប្រតិបត្តិការត ភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ស្ថាប័នប្រជាជន ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យផ្សេង ៗ ទៀត៕
ដោយ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន