ព័ត៌មានជាតិ
តំណាងកម្មកររំពឹងថា រដ្ឋមន្ត្រីការងារថ្មី នឹងខិតខំដោះស្រាយបញ្ហារបស់កម្មករ ពិសេសកៀរគរអ្នកវិនិយោគឲ្យបានច្រើន
តំណាងកម្មករ-និយោជិត បានបង្ហាញក្ដីរំពឹងថា រដ្ឋមន្ត្រីក្រសួងការងារថ្មី គឺលោក ហេង សួរ នឹងខិតខំដោះស្រាយបញ្ហានានារបស់កម្មករ-និយោជិត ជាពិសេសកៀរគរអ្នកវិនិយោគឲ្យបានកាន់តែច្រើន។ លោក ហេង សួរ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែសីហានេះថា លោកមានក្ដីរំពឹងទៅលើលោក ហេង សួរ ដែលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា នឹងចុះស្វែងយល់អំពីបញ្ហានានារបស់កម្មករ-និយោជិត ឲ្យបានច្រើន ហើយនឹងខិតខំដោះស្រាយបញ្ហាទាំងនោះ។

តំណាងកម្មកររូបនេះ បង្ហាញក្ដីសង្ឃឹមបែបនេះថា «ថ្មីៗនេះ លោកបានចុះជួបកម្មករដោយផ្ទាល់ដល់ទីកន្លែង ដល់ផ្ទះជួល នោះលោកប្រាកជាស្វែងយល់អំពីការចំណាយ និងការរស់នៅរបស់បងប្អូនកម្មករ-និយោជិតយើង ដែលគាត់កំពុងជួបការលំបាក ហើយឯកឧត្ដមប្រាកដជាយល់ថា បងប្អូនកម្មករ-និយោជិតយើង ជួបនូវការលំបាកអ្វីខ្លះ ដូចជាការបង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃផ្ទះជួល….»។
លោក ហ្វា សាលី ក៏បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមសហជីពតំណាងកម្មករ បាននិងកំពុងចូលរួម ក្នុងការពិភាក្សាប្រាក់ឈ្នួលរបស់កម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៤ ជាមួយតំណាងនិយោជក និងតំណាងរាជរដ្ឋាភិបាល ដោយលោកសង្ឃឹមថា នឹងមានភាពល្អប្រសើរមិនខានឡើយ ក្រោមការសម្របសម្រួល របស់រដ្ឋមន្ត្រីក្រសួងការងារថ្មី។
លោក ហ្វា សាលី បន្ថែមបែបនេះថា «ដូច្នេះយើងសង្ឃឹមថា ប្រាក់ឈ្នួលនៅក្នុងអាណត្តិនេះ ក្នុងឆ្នានេះ សម្រាប់ឆ្នាំ ២០២៤នេះ នឹងមានការកើនឡើងខ្ពស់ ហើយយ៉ាងណាមិញយើងឃើញថា ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លោកបានជាប់ជានាយករដ្ឋមន្ត្រី អញ្ចឹងយើងគិតថា វាក៏ជាកាដូមួយ សម្រាប់ជូនដល់បងប្អូនកម្មករ-និយោជិតយើងដែរ ទៅលើការចរចាប្រាក់ឈ្នួល ឬការដំឡើងប្រាក់ឈ្នួលនេះ»។
ម្យ៉ាងទៀត ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះ ក៏បានក្ដីរំពឹងថា លោករដ្ឋមន្ត្រី ហេង សួរ នឹងរឹតបន្តឹងទៅភាគីនិយោជក កុំឲ្យមានការរើសអើងសហជីព ឬក៏បញ្ឈប់ថ្នាក់ដឹកនាំសហជីព និងការគោរពច្បាប់ ស្ដីពី ការងារ។ តំណាងកម្មកររូបនេះ ក៏សង្ឃឹមថា ក្នុងអាណត្តិរបស់រដ្ឋមន្ត្រីក្រសួងការងារថ្មីនេះ នឹងខិតខំកៀរគរអ្នកវិនិយោគឲ្យបានកាន់តែច្រើន និងបង្កើតការងារជូនកម្មករ-និយោជិតឲ្យបានច្រើន និងក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងការងារថ្មី ពិនិត្យមើលឡើងវិញទៅលបញ្ហា ប.ស.ស ដើម្បីឲ្យមានភាពល្អប្រសើរជាងនេះទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


