ព័ត៌មានជាតិ
បុរសទះកំផ្លៀងយុវតីម្នាក់នៅខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួនហើយ
បុរសដែលទះកំផ្លៀងនារីម្នាក់ពាក់ព័ន្ធនឹងបញ្ហាជិះម៉ូតូសាចទឹក ពេលធ្វើដំណើរតាមដងផ្លូវ កាលពីថ្ងៃទី២៥ ខែសីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃនេះ និងកំពុងសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។ នេះបើតាមការឱ្យដឹងរបស់ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។

លោក សាន សុខ សីហា បានឱ្យកម្ពុជាថ្មីដឹងថា៖ “ ករណីបុរសម្នាក់ប្រើអំពើហិង្សា ទះកំផ្លៀងស្រ្តីម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ”។
សូមរំលឹកថា បើតាមឃ្លីបវីដេអូមួយ ដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែសីហា មានមនុស្សប្រុស-ស្រី៣នាក់ បានឈ្លោះប្រកែកគ្នារឿងជិម៉ូតូសាចទឹក នៅពេលធ្វើដំណើរលើដងផ្លូវ។ ប៉ុន្តែ អ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺគ្រាន់តែសាចទឹកដាក់គ្នាបន្តិចបន្តួច បែជាបុរសម្នាក់ហ៊ានលើកដៃទះមនុស្សស្រី ហើយបង្កឱ្យមានការប្រតាយប្រតប់គ្នា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


