ព័ត៌មានជាតិ
ថ្នាក់ដឹកនាំនគរបាលជាតិ ចុះសួរសុខទុក្ខ នាំយកថវិកាចំនួន ១០០លានរៀល ឧបត្ថម្ភវីរនគរបាលបង្ក្រាបគ្រឿងញៀន កំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម
គណៈប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ១០០លានរៀល ទៅប្រគល់ជូនដោយផ្ទាល់ដល់វីរនគរបាលមួយរូប ដែលរងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងកំពុងសម្រាកព្យាបាលនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ។
សូមគូសបញ្ជាក់ផងដែរថានេះគឺជាលើកទី២ហើយដែលលោកឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់បានដឹកនាំនាយនគរបាលចុះមកសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯកធាងឧត្តមដល់ទីកន្លែងបន្ទាប់ពីលោកបានទទួលការព្យាបាលនៅប្រទេសវៀតណាម។


វីរនគរបាលដែលកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ លោកអនុសេនីយ៍ឯក ធាង ឧត្តម (អត្តលេខ ៦៨៧៣១) បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ នាឱកាសនៃការចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកនូវបណ្ដាំសួរសុខទុក្ខ ក្ដីព្រួយបារម្ភ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់លោក ធាង ឧត្តម និងក្រុមគ្រួសារ។
លោកនាយកមន្ទីរ បានគូសបញ្ជាក់យ៉ាងមុតមាំថា៖ «វត្តមានរបស់គណៈប្រតិភូនាពេលនេះមិនត្រឹមតែជាការនាំយកនូវថវិកាឧបត្ថម្ភប៉ុណ្ណោះទេប៉ុន្តែគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថាថ្នាក់ដឹកនាំនគរបាលជាតិមិនបោះបង់មន្ត្រីរបស់ខ្លួនចោលក្នុងគ្រាមានការលំបាកឡើឡើយ»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងការហ៊ានលះបង់សាច់ស្រស់ឈាមស្រស់របស់លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលមិនរុញរាប្រឈមមុខនឹងឧក្រិដ្ឋជនប្រដាប់អាវុធ ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្ដេជ្ញាចិត្តលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការព្យាបាលជាបន្តបន្ទាប់ គណៈប្រតិភូបានប្រគល់ថវិកាឧបត្ថម្ភសរុបចំនួន១០០លានរៀល ដែលជាការចូលរួមវិភាគទានពី លោកនាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ, លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។


លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ភាពកក់ក្តៅដល់ទីកន្លែងដោយមិនបោះបង់អោយរូបលោកនៅឯកោ និងបានជួយទំនុបបំរុងលើការស្នាក់នៅសម្រាកព្យាលរបួសនៅប្រទេសវៀតណាមនាពេលកន្លងមក រហូតដល់សុខភាពរបស់លោកបានប្រសើរជាបន្តបន្ទាប់។ ។ នៅទីបញ្ចប់ លោកអនុសេនីយ៍ឯក ធាង ឧត្តម បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ សូមប្រទានពរជ័យជូនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូទាំងអស់ ជាពិសេស លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍៕ អត្ថបទ៖ សុភា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


