ព័ត៌មានជាតិ
កម្ពស់ទឹកទំនប់វារីអគ្គិសនីសេសានជាង ៧៥ ម៉ែត្រ តែមិនធ្វើឱ្យប៉ះពាល់ដល់ផ្នែកខាងក្រោម
លោក សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពកម្ពស់ទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីរាយការណ៍របស់ប្រធានមន្ទីរខេត្តស្ទឹងត្រែងបានបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានកម្ពស់ ៧៥,២៦ម៉ែត្រ ធៀបនឹងនីវូទឹកសមុទ្រដែលបង្ហាញឱ្យឃើញថា ហាក់បីដូចជាខ្ពស់បន្តិចមែន ប៉ុន្តែពុំបានបង្កឱ្យបរិមាណទឹកនៅទន្លេសេសានផ្នែកខាងក្រោមជួបនូវបញ្ហាខុសធម្មតាឡើយ។
លោកប្រធានមន្ទីរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ នៅតាមស្ថានីយជលសាស្រ្តរបស់មន្ទីរខេត្តស្ទឹងត្រែង កម្ពស់ទឹកនៅទន្លេសេសានមានត្រឹមតែ ៤,៧ម៉ែត្រ(កម្ពស់ពីបាតទន្លេ) បើធៀបទៅនឹងឆ្នាំ២០២២ ឃើញថា មានកម្ពស់ទឹកនៅទាបជាងនៅឡើយ។ ម្យ៉ាងវិញទៀត បើតាមលោកប្រធានមន្ទីរ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នលុះណាតែបរិមាណទឹកនៅក្នុងទន្លេសេសានឡើងដល់កម្រិត ១០,៥ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១១,៥ម៉ែត្រ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ទាំងបរិមាណទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ និងទឹកផ្នែកខាងក្រោមទន្លេសេសាន ពុំទាន់មានបញ្ហាដែលកត់សម្គាល់បង្កផលប៉ះពាល់ដល់ ផលដំណាំ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅឡើយនោះទេ៕



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


