ព័ត៌មានជាតិ
វគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ ដើម្បីរកក្រុមខ្លាំងតំណាងកម្ពុជា ចូលរួមប្រកួតអ្នកដឹកនាំយុវជនអាស៊ាន សល់តែ ២០ក្រុមប៉ុណ្ណោះ
ក្រោយវគ្គជម្រុះប្រចាំប្រទេស ដើម្បីស្វែងរកយុវជនឆ្នើម ៣ក្រុមចុងក្រោយ តំណាងឱ្យកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ
ដែលទើបនឹងបញ្ចប់ទៅអំឡុងដើមខែកញ្ញានេះ សម្រាប់ជុំជម្រុះថ្នាក់ជាតិលើកទីមួយ កម្ពុជារកឃើញសិស្សនិស្សិតឆ្នើម ២០ក្រុម ត្រូវបានជ្រើសរើសឱ្យចូលរួមសម្រាប់ការប្រកួតវគ្គបន្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។



ព្រឹត្តិការណ៍ការប្រកួតអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ឆ្នាំ២០២៣ ជាចលនាមួយដែលបណ្តុះអ្នកដឹកនាំជំនាន់ថ្មី ដែលប្តេជ្ញាបង្កើតអនាគតដែលមាននិរន្តរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បើតាមយុវជន ជា ឆាយចេង និស្សិតមកពីសាកលវិទ្យល័យអន្តរជាតិ ផារ៉ាហ្គន យល់ថា នេះជាកម្មវិធីលំដាប់ថ្នាក់ អន្តរជាតិមួយ ដែលផ្តល់ឱកាស និងបទពិសោធន៍ ដល់យុជនបានសាកល្បង ក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ អាចបញ្ចេញនូវទេពកោសល្យ ចំណេះដឹង និងការធ្វើបទបង្ហាញ ដែលទាក់ទងទៅនឹងគម្រោងនៅកម្ពុជា ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១១ និងទី ១២ របស់អង្គការសហប្រជាជាតិ។
បន្ថែមពីនេះ គឺអាចរួមបញ្ជូលគម្រោងជាមួយនឹងបច្ចេកវិទ្យាដ៏ទាន់សម័យ ជាគន្លឹះ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅកម្ពុជាបច្ចុប្បន្ន ពិសេសទាក់ទងទៅនឹងការអភិវឌ្ឍន៍ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព។
តាមរយៈកម្មវិធីនេះ យុវជនរូបនេះយល់ថា កម្មវិធីអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ឆ្នាំ២០២៣ អាចអភិវឌ្ឍនូវ ជំនាញទន់ផងដែរ ដូចជា ការធ្វើការងារជាក្រុម ភាពជាដឹកនាំ ការធ្វើបទបង្ហាញ ការគ្រប់គ្រងពេលវេលា និងជំនាញផ្សេងៗជាច្រើនទៀត។

ទន្ទឹមនេះ យុវតី ឡាំ លីអាណ្ណា មកពីវិទ្យាស្ថានខេមអេដ បង្ហាញចំណាប់អារម្មណ៍ ចំពោះកម្មវិធី Youth Leadership Summit 2023 នេះដែរថា “ទោះបីជាមានកម្មវិធីច្រើនដែលបានផ្តោតលើ SDGs ប៉ុន្តែខ្ញុំនៅតែយល់ឃើញថា វានៅ តែជារឿងសំខាន់ ដែលយើងទាំងអស់គ្នាត្រូវខ្វល់ខ្វាយ និងចូលរួមដោះស្រាយ ហើយយុវជនជំនាន់ថ្មីគឺជាកតាលីករ ដ៏សំខាន់ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ដែលអាចជួយឱ្យសង្គមមានការរីកចម្រើន និងល្អប្រសើរជាងមុន។
មិនខុសគ្នាពីយុវជនខាងលើឡើយ យុវតី ឡាំ លីអាណ្ណា បញ្ជាក់ថា កម្មវិធី Youth Leadership Summit 2023 នេះ មិនមែនគ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ព្រោះកញ្ញា អាចរៀនសូត្របន្ថែមតាមរយៈការចាប់ក្រុម ធ្វើការស្រាវជ្រាវទៅលើប្រធានបទ និងដោះស្រាយបញ្ហារួមគ្នា។ យុវតីរូបនេះនិយាយថា “ជារួម គឺខ្ញុំបានចូលរួមប្រកួត ប្រជែង រៀនសូត្រ និងរីករាយដែលបានស្គាល់មិត្តភក្តិថ្មីៗតាមរយៈកម្មវិធីនេះផងដែរ”។

គួរបញ្ជាក់ថា ការប្រកួតអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា ឆ្នាំ២០២៣ (ASEAN-CHINA-INDIA YOUTH LEADERSHIP SUMMIT 2023) មានសិស្សនិស្សិតចូលរួមចម្រុះពីសកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗនៅកម្ពុជា ចំនួន ៣៥៦ នាក់ សរុបមានចំនួន ៧៣ក្រុម។ ក្រុមយុវជនដែលបានចូលរួមទាំងអស់សុទ្ធតែតំណាងឱ្យស្ថាប័នអប់រំជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរួមមានដូចជា៖
១. វិទ្យាស្ថានខេមអេដ
២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៤. សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
៥. សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
៦. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
៧. វិទ្យាស្ថានភាសាបរទេស (IFL)
៨. សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
៩. សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
១០. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
១១. សាកលវិទ្យាល័យន័រតុន
១២.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង
១៤. សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
១៥. សាកលវិទ្យាល័យវេស្ទើន
១៦. វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)
តាមរយៈកម្មវិធីនេះ តំណាងពីស្ថាប័នចម្រុះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់ យុវជន និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។


សូមជម្រាបថា ការប្រកួតវគ្គជម្រុះប្រចាំប្រទេសលើកដំបូង ដែលធ្វើឡើងនៅនៅសណ្ឋាគារ តារាអ៊ែរផត បានបញ្ចប់ដោយ ជោគជ័។ ក្នុងនោះ មានក្រុមឆ្នើមចំនួន ២០ ក្រុម ដែលនឹងត្រូវបន្តដំណើរកាន់វគ្គផ្តាច់ព្រ័ត្រជុំប្រទេស ដែលត្រៀមធ្វើឡើង នាថ្ងៃសៅរ៍ថ្ងៃទី ១៦ ខែកញ្ញា ចុងសប្តាហ៍នេះ នៅឯសណ្ឋាគារអូឡាំព្យាស៊ីធី។ ចំពោះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ គឺជម្រុះយកជើងឯកជាតិ ៣ក្រុមប៉ុណ្ណោះ ដែលតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសសិង្ហបុរី ជាមួយតំណាងយុវជនឆ្នើមមកពីបណ្តាប្រទេសអាស៊ាន ចិន និងឥណ្ឌា ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ