Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុគ្គលដែលក្លែងព្រះរាជក្រឹត្យ និងតាំងខ្លួនជាជំនួយសម្ដេចធិបតីបានហើយ

បានផុស

នៅ

កម្លាំងនគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត បានហើយ ដែលតាំងខ្លួនជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីចាប់ឃាត់ខ្លួន បុគ្គល ហុក ប៊ុនរ៉េត បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន២ គឺទី១.ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ និងទី២.ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការសម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះ ក៏បានក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ ផងដែរ។

ការក្លែងឯកសារខាងលើនេះ ត្រូវបានបុគ្គលនេះ បានផលិតដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង និង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យមានការប្រុងប្រយ័ត្នចំពោះជន ខិលខូច ដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូច បានខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា។ ជនខិលខូចនោះ បានប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ៤៨ នាទី មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ៥៤ នាទី មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម