ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងចុះសិក្សាករណី វិទ្យាល័យទួលទំពូង តម្រូវសិស្សជួយចេញទឹកភ្លើង
ក្រសួងអប់រំ យុវជន និងកីឡា នឹងចុះសិក្សាទៅលើករណី នាយករងវិទ្យាល័យទួលទំពូងម្នាក់ ដែលតម្រូវឱ្យសិស្សជួយចេញទឹក និងភ្លើង ២ម៉ឺនរៀល ហើយបើសិស្សណាមិនបង់ទេ ឱ្យនាំគ្នាទៅរៀនក្រោមដើមឈើ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ កញ្ញានេះថា ករណីនាយករងវិទ្យាល័យទួលទំពូងម្នាក់ ឱ្យសិស្សជួយចេញថ្លៃទឹកភ្លើង ម្នាក់ ២ម៉ឺនរៀល បើមិនបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើនេះ ក្រសួងនឹងសិក្សាលម្អិត។
លោកស្រី ឃួន វិច្ឆិកា បានបន្តថា៖ “ករណីហ្នឹង លុះត្រាតែមានការសិក្សាពីក្រុមប្រឹក្សា ឬមន្ទីរថា តើការពិតជាក់ស្តែងយ៉ាងមិចតទៅទៀត”។

អ្នកនាំពាក្យក្រសួងអប់រំខាងលើ បានបន្តទៀតថា ក្រសួងមានការគាំទ្រថវិកាសម្រាប់ចំណាយទៅលើទឹក និងភ្លើងនៅតាមសាលានីមួយៗ តែថវិកាមានកម្រិតនៅឡើយ ហើយការចូលរួមរបស់សហគមន៍ជាការចូលរួមដ៏សំខាន់ក្នុងការគាំទ្របង្រៀន និងរៀនដែរ ប៉ុន្តែត្រូវមានការស្ម័គ្រចិត្ត មានការយល់ព្រម ឬជជែកគ្នាជាមួយអាណាព្យាបាលមាតាបិតាសិស្សជាមុនសិន។
ករណីខាងលើនេះ លោក ម៉ី សាម៉ុន នាយកវិទ្យាល័យរងទួលទំពូង បានចេញសចក្តីសុំទោស និងបំភ្លឺថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រូបលោកបាននិយាយជាមួយសិស្សានុសិស្សឱ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់ ២ម៉ឺនរៀល សម្រាប់ ៨ខែ។ ហើយករណីសិស្សមិនបង់ថវិកា ឱ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្តីរបស់ លោកនាយករង ម៉ី សាម៉ុន បាននិយាយលេងសើចជាមួយសិស្ស និងគ្រូទេ។
លោកនាយករង បានបន្តថា ការរៃអង្គាសប្រាក់នេះ គឺមានការប្រជុំយល់ព្រម ឯកភាពពីសំណាក់មាតាបិតាសិស្សចាប់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ ដោយឯកភាពក្នុងសិស្សមួយនាក់ ត្រូវសុំជំនួយឧបត្ថម្ភមួយខែ ស្មើ ២៥០០រៀល ហើយថវិកានេះ គឺដើម្បីទ្រទ្រង់លើការខ្វះខាត ក្នុងការចំណាយលើសេវាអគ្គិសនី ទឹក សំរាម ក្នុងមួយឆ្នាំសិក្សា។ ចំណែកសិស្សក្រីក្រ ជួបការលំបាក យើងមិនទទួលថវិកានេះទេ។ ចំពោះមាតាបិតាសិស្ស ដែលមានកូនរៀននៅទីនេះ ចាប់ពីពីរនាក់ឡើងទៅ សាលាតម្រូវឱ្យបង់តែមួយនាក់តែប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


