Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប មាន​កោះ​ចំនួន​១២ ហើយ​មាន​កោះ​មួយ​កំពុង​អភិវឌ្ឍ​ជា​កំពង់ផែ​ទេសចរ​ណ៍

បានផុស

នៅ

លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​កែប នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១ ថា នៅក្នុង​ទឹកដី​ខេត្ត​កែប មាន​កោះ​ចំនួន​១២ កំពុងស្ថិត​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ និង​មាន​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​១​។

លោក វ៉ៅ សុខា កាលពីមុន​ថា មាន​កោះ​ចំនួន​១៣ ប៉ុន្តែ​ដោយសារ​កោះ​១ មិនមាន​ដើមឈើ​ដុះ​នៅលើ​នោះ ក៏បាន​កំណត់​កោះ​នោះ​ថា ជា​ថ្ម​ប៉ប្រះ​ទឹក​វិញ ក្រោយពី​បាន​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​លំ​ហ​សមុទ្រ។

ដោយឡែក​ទាក់ទង​ទៅ​នឹង​កោះទន្សាយ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​បញ្ជាក់​ថា នៅ​កោះទន្សាយ​បាន​អភិវឌ្ឍ​ជា​កំពង់ផែ ដែល​បាន​ចាប់​ផ្ដើម​កសាង កាលពី​ឆ្នាំ​២០២០ ប៉ុន្តែ​បាន​ពន្យារពេល ដោយសារតែ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​បច្ចេកទេស​។ ទោះជា​យ៉ាងណា លោក​អះអាងថា ផែន​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​សីហា ឆ្នាំ​២០២១​នេះ។

បើ​តាម​ប្រធាន​មន្ទីរ​សាធារណការ ផែ​នេះ​មាន​ទំហំ​៣៤៧០ m2 ហើយ​កំពង់ផែ​នេះ ក្រោយពេល​សាងសង់​រួច និង​អនុញ្ញាត​ឲ្យ​នាវា​ពីរ​ប្រភេទ​បាន​ចូល​ចត​។ លោក​បន្តថា ការអនុញ្ញាត​ឲ្យ​តែ​នាវា​ចំនួន​ពីរ​ប្រភេទ​នេះ​ចូល​ចត ដោយសារតែ​កត្តា​ជម្រៅ​ទឹក ពីព្រោះ​នៅ​ផែ​នេះ មានទឹក​ជម្រៅ​ត​តែ​៣ ម៉ែត្រ​ទៅដល់​៤.៧០ ម៉ែត្រ​ប៉ុណ្ណោះ​។ លោក​ប្រធាន​មន្ទីរ​បាន​ពន្យល់ថា នាវា​ទីមួយ​អាច​ដឹក​មនុស្ស​៣០ ទៅ​១០០ នាក់ ។ ចំណែក​នាវា​ទី​២ អាច​ដឹក​មនុស្ស​ពីរ​ចាប់ពី​១០០ ទៅ​៣០០ នាក់ ដែល​នាវា​ពីរ​ប្រភេទ​នេះ អាច​ចូល​ចត​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា គម្រោង​គម្រោង​អភិវឌ្ឍ​កោះទន្សាយ​នេះ ជា​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ហើយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​មួយ ជា​អ្នកដេញថ្លៃ​គម្រោង​នេះ ហើយ​ជា​គំរោង​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី អ៊ុ​ល ភីរុណ អភិបាលរង​ខេត្ត​កែប ហើយ​គម្រោង​នេះ​ជា​ផ្នែក​មួយ នៃ​គំរោង​ត​ភ្ជាប់​តាម​សមុទ្រ ដឹកជញ្ជូន​អ្នកទេសចរ ដោយ​នឹងត្រូវ​ភ្ជាប់​ទៅ​នឹង​កំពង់ផែ​ទេសចរណ៍ ដែល​ស្ថិត​កំពុង​សាងសង់​នៅ​ខេត្តកំពត​។ បច្ចុប្បន្ន​ការ​ធ្វើដំណើរ​ទៅ​កោះទន្សាយ គឺ​ប្រើប្រាស់​កំពង់ផែ​ឈើ ធ្វើ​ឲ្យ​ពិបាក​នៅពេល​មាន​ភ្ញៀវទេសចរ​ច្រើន​។ ការអភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​នៅ​កោះទន្សាយ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​អភិវឌ្ឍ​ទេសចរណ៍ របស់​ខេត្ត​កែប ខណៈ​មាន​គម្រោង​វិនិយោគ​មួយចំនួន ទទួលបាន​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​អភិវឌ្ឍន៍​នៅលើ​កោះទន្សាយ​រួចមកហើយ​។

ខេត្ត​កែប មាន​ឆ្នេរសមុទ្រ​ប្រវែង​សរុប​២៦,៥០​គ​.​ម ព្រៃកោងកាង​ចំនួន​៣ កន្លែង មាន​ផ្ទៃក្រឡា​១.០០៥​ហិកតា​។ មាន​ស្មៅ​សមុទ្រ​៣០៩៥​ហិកតា មាន​ផ្កាថ្ម ៥២,៥​ហិកតា និង​មាន​ធនធានធម្មជាតិ​មាន​ត្រី​ផ្សោត ជ្រូក​ទឹក អណ្តើក​សមុទ្រ ត្រី​សេះ ក្តាមសេះ ដែលមាន​រស់ជាតិ​ឆ្ងាញ់ ក្តាមថ្ម និង​ឧទ្យាន​ជាតិ​កែប​មាន​ទំហំ​១.១៥២​ហិកតា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម