Connect with us

ព័ត៌មានជាតិ

លោក ប៉ាន់ខែម ប៊ុនថន ចុះដោះស្រាយបញ្ហារវាងក្រុមហ៊ុនដឹកទំនិញ ចំណតភាស៊ី លោក ឈឿន ចាន់ថន

បានផុស

នៅ

អនុវត្តន៍តាមការដាក់ទិសដៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រុមការងារអន្តាគមន៍ពិសេស ដែលដឹកនាំដោយ លោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពិនិត្យដោះស្រាយបន្ទាន់ចំពោះវិវាទរវាងក្រុមរថយន្តធន់ធំសណ្តោងដឹកទំនិញខ្នាតធំដឹកនាំចេញចូលកម្ពុជាថៃតាមច្រកប៉ោយប៉ែត និងក្រុមហ៊ុនចំណត ភាស៊ី របស់លោក ឈឿន ចាន់ថន ក៏ដូចជាក្រុមហ៊ុនផែស្ងួត នៅក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

  ក្នុងការសិក្សាស្រាវជ្រាវក៏ដូចជំនួបទល់មុខនៃភាគីទាំងសងខាង នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត កាលពីព្រឹកមិញ និងកិច្ចប្រជុំរបស់ក្រុមការងាររួមជាមួយអង្គភាពពាក់ពន្ធ័ នារសៀលនេះ នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ ក្រុមការងារសូមប្រកាសជម្រាបជូនថា ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលស្អែកនេះ ក្រុមការងារនឹងធ្វើការប្រកាសលទ្ធផលដំណាក់កាលទីមួយនៅចំពោះមុខភាគីដែលពាក់ពន្ធ័រួមជាមួយអ្នកសារព័ត៌មាន នៅសាលាក្រុងប៉ោយប៉ែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម