ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងបង្កើនឲ្យកាន់មុតស្រួចចំពោះកម្មវិធីនយោបាយ ផ្ដល់ប្រយោជន៍ជូនពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងបង្កើនឲ្យកាន់មុតស្រួចចំពោះកម្មវិធីនយោបាយ ដើម្បីផ្ដល់ប្រយោជន៍ជូនប្រជាពលរដ្ឋ។

ការបញ្ជាក់នេះ បានធ្វើឡើងគ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ និយាយដោយឡែក និងនិយាយជារួម ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាបន្តទៀត។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មានបុគ្គលខ្លះលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដាក់ចេញកម្មវិធីនយោបាយដដែលៗ។ ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបថា គោលនយោបាយដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញកន្លងមក និងនៅអាណត្តិទី ៧នេះ គឺដើម្បផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «អ្នកខ្លះគេថា គណបក្សប្រជាជនកម្ពុជា ហ៊ុន ម៉ាណែត កម្មវិធីនយោបាយដដែលៗ គោលនយោបាយដដែលៗ គោលនយោបាយដែលដើរសម្រាប់ប្រជាពលរដ្ឋ គោលនយោបាយដែលបានប្រជាពលរដ្ឋ មានភាពកក់ក្ដៅ ផ្ដល់ការទុកចិត្តហើយ យើងដូរទៅណា យើងមានតែរក្សាលំនឹង ហើយនិងបង្កើនឲ្យកាន់មុតស្រួច ជូនប្រជាពលរដ្ឋ នេះហើយជាការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
តើកូនៗលោក ឱម យ៉ិនទៀង កំពុងកាន់តួនាទីនៅស្ថាប័នណាខ្លះ?