ព័ត៌មានជាតិ
ចំនួនអ្នកធ្វើដំណើរតាមរថយន្តតាក់ស៊ី មានការថយចុះខ្លាំង តែសម្បូរការផ្ញើអីវ៉ាន់ផ្សេងៗ វិញ
នាពេលបច្ចុប្បន្ននេះ អ្នកប្រកបមុខរបររត់រថយន្តឈ្នួល ឬហៅថា រថយន្ដតាក់ស៊ីពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងពីតាមបណ្ដាខេត្តនានាមករាជធានីភ្នំពេញ ហាក់មិនសូវកាក់កបនោះទេ ពោលគឺមិនសូវមានអ្នកធ្វើដំណើរ ដូចកាលពីមុននោះឡើយ។ នេះក៏ដោយសារតែប្រជាពលរដ្ឋ មានយានជំនិះផ្ទាល់ខ្លួន ដូចជារថយន្ត ឬម៉ូតូ ជាដើម។

លោក សុខ វីន អ្នករត់តាក់ស៊ីចំណតផ្សារធំថ្មី បានប្រាប់កម្ពុជាថ្មីថា លោកមានឡានតាក់ស៊ីមួយគ្រឿង សម្រាប់ដឹកអ្នកធ្វើដំណើរពីចំណុចផ្សារធំថ្មី ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក សុខ វីន បានបន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ លោកសង្កេតឃើញថា ចំនួនអ្នកធ្វើដំណើរតាមរថយន្តតាក់ស៊ី គឺមានការថយចុះខ្លាំងជាងមុន ដោយលោកយល់ថា មនុស្សសម័យនេះ គឺសម្បូរទៅដោយមធ្យោបាយធ្វើដំណើរដោយខ្លួនឯង គួរឲ្យកក់សម្គាល់។ ជាក់ស្ដែង លោកលើកឡើងថា គ្រួសារមួយមាន ឡាន ម៉ូតូ ឬកង់បី ជិះស្ទើរតែគ្រប់ៗគ្នា។

លោក សុខ វីន បន្ថែមទៀតថា ក្រៅពីនេះ អ្នកធ្វើដំណើរអាចនិយមជិះកង់បីឥណ្ឌា ជំនួសឲ្យការជិះតាក់ស៊ីនេះ ក៏ជាចំណែកមួយនៃការថយចុះអ្នកធ្វើដំណើរដែរ។ លោក បញ្ជាក់ថា «ឥឡូវនេះគឺសម្បូរតែបញ្ញើអីវ៉ាន់ ពីរាជធានីភ្នំពេញទៅ កាន់បណ្ដាខេត្ត និងបញ្ញើអីវ៉ាន់ ពីខេត្ត មកកាន់រាជធានីភ្នំពេញវិញ ខណៈចំនួនអ្នកធ្វើដំណើរ គឺមានក្នុងរង្វង់ ៤នាក់ ទៅ ៥នាក់ តែប៉ុណ្ណោះ»។

ចំណែកលោក ប្រុស វិត អ្នករត់កាត់ស៊ីពីភ្នំពេញ ទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំវិញ ក៏បានប្រាប់ដូចគ្នាដែរថា មុខរបររត់តាក់ស៊ីរបស់លោកបច្ចុប្បន្ននេះ អាចនិយាយបានថា មានការថយចុះនៃចំនួនភ្ញៀវធ្វើដំណើរច្រើនពិតមែន តែអ្វីដែលលោកមើលឃើញនោះ គឺសម្បូរមកវិញនូវការផ្ញើអីវ៉ាន់ផ្សេងៗ វិញ។

លោក ប្រុស វិត បានបន្តទៀតថា កាលពីមុន លោកអាចដឹកភ្ញៀវធ្វើដំណើរបានច្រើនគួរសម ហើយប្រាក់ចំណូលប្រចាំថ្ងៃ ក៏បានច្រើនតាមហ្នឹងដែរ។ លោកថា កាលពីប៉ុន្មានឆ្នាំមុន ជាប្រចាំថ្ងៃ លោកអាចរកប្រាក់ចំណូលបានមួយថ្ងៃជាង ២០ម៉ឺនរៀល។ ប៉ុន្តែពេលនេះ គឺធ្លាក់មកនៅត្រឹមតែ ១០ម៉ឺនរៀលប៉ុណ្ណោះ ហើយភាគច្រើនបានពីការផ្ញើអីវ៉ាន់។ ចំណែក ឯ ចំនួនអ្នកធ្វើដំណើរតាមតាក់ស៊ី គឺមានត្រឹមតែ ៣នាក់ ទៅ ៤នាក់ ដែលលោកអះអាងថា ទុកគ្រាន់ទប់ទល់ថ្លៃប្រេងសាំង ស្ទើរតែមិនគ្រប់ទៀតនោះ។
លោក ប្រុស វិត បង្ហាញពីការយល់ឃើញរបស់លោកថា ការដែលថយចុះនៃចំនួនអ្នកធ្វើដំណើរតាមឡានតាក់ស៊ី អាចបណ្ដាលមកពី៖ ទី១. អ្នករត់តាក់ស៊ីមានចំនួនច្រើន ទី២. កង់បីឥណ្ឌាកើនឡើង ទី៣. មនុស្សភាគច្រើន មានយានជំនិះធ្វើដំណើរដោយខ្លួនឯង និងចុងក្រោយនោះ ទី៤. សេដ្ឋកិច្ចប្រែប្រួល មនុស្សមិនសូវចង់ធ្វើដំណើរទៅណាមកណា ក៏ថាបានដែរ៕
អត្ថបទ៖ សួស សិត
-
KPT+២ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់