Connect with us

ព័ត៌មានជាតិ

ពលករ​៣នាក់​មិន​បាន​ឆ្លង​ដែន​ហើយ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ ទើប​ឲ្យ​ទៅ​ផ្ទះ

បានផុស

នៅ

​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៨៩១​សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១ ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​៣លើក ដើម្បី​ឲ្យ​គ្រប់​១៤​ថ្ងៃ​ទើប​វិល​ត្រឡប់​ទៅផ្ទះ​វិញ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួន​ពលករ​ទាំង​៣​នាក់​នេះ​ បាន​នៅ​វេលា​ម៉ោង​២ និង​២៥​នាទី​ទៀបភ្លឺ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២១​នៅ​មាត់​អូរ​ព្រំដែន​ចំណុច​រោង​ម៉ាស៊ីន​ក្រុមហ៊ុន​គ្រែ​ន​ដាយ​ម៉ន​ស៊ី​ធី​ក្រោយ​នាគ​មាស។​ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ពលករ​ខ្មែរ​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ ចំនួន​៣​នាក់ រួមមាន ១.​ឈ្មោះ​ ភឿន ឆែម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២. ​ឈ្មោះ​ កេ​ត ហំ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ក្រុង​ប៉ោយប៉ែត​, ៣​. ឈ្មោះ ​ត្រង ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។​

លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ​នគរបាល​វីរសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​ក្បាលស្ពាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ឈិន ឈាង មេបញ្ជាការរង​ទទួល​ទិស​បញ្ជូន​ពលករ​ខ្មែរ​ទាំង​៣​នាក់ ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​មណ្ឌល​សាលាបឋមសិក្សា ហ៊ុន សែន ព្រហ្ម​និម្មិត ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ក្រុង​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០២១​នេះ​អស់ហើយ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​សាលារៀន​ជាង​៦០ នៅតាម​បណ្ដា​ខេត្ត​ មិន​ទាន់​បាន​បើក​ដំណើរការ​ឡើងវិញ​ទេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម