ព័ត៌មានជាតិ
សាលារៀនជាង៦០ នៅតាមបណ្ដាខេត្ត មិនទាន់បានបើកដំណើរការឡើងវិញទេ
លោក បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ នៅសល់សាលារៀនប្រមាណជាង៦០សាលាទៀតនៅតាមបណ្តាខេត្តចំនួន៦ នៅមិនទាន់អាចបើកដំណើរការឡើងវិញបាននៅឡើយទេ ដោយសារជាប់ជាមណ្ឌលចត្តាឡីស័ក។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចូលរួមពិធីប្រកាសសាលាបឋមសិក្សាចតុមុខជាសាលាគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនៅព្រឹកថ្ងៃទី០៣កុម្ភៈនេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនបានបន្តថា«ចាប់តាំងពីបើកបវេសនកាលឆ្នាំសិក្សាថ្មីមករហូតមកដល់ពេលនេះ មានសាលារៀនជាង៦០សាលាពិសេសនៅខេត្តជាប់ព្រំដែនរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបងនិងឧត្តរមានជ័យ នៅមិនទាន់អាចបើកឲ្យសិស្សចូលរៀនឡើងវិញបាននៅឡើយទេ ដោយសារក្រសួងយកសាលាទាំងនោះធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់ពលករខ្មែរមកពីថៃ»។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងបានដោះស្រាយដោយអនុញ្ញាតឲ្យសិស្ស ដែលសាលាជាប់ធ្វើចត្តាឡីស័ក ត្រូវផ្ញើនៅតាមសាលានានា ដែលមានទីតាំងនៅក្បែរៗនិងរៀនតាមអនឡាញខ្លះ។


លោករដ្ឋមន្ត្រីទទួលស្គាល់ថា ការសិក្សារបស់សិស្សដែលសាលាជាប់ជាមណ្ឌលចត្តាឡីស័កមានការប៉ះពាល់ខ្លះៗដែរហើយ ពោលគឺពួកគេសិក្សាបានប្រមាណ៧០ទៅ៨០ភាគរយប៉ុណ្ណោះបើធៀបនឹងសិស្សផ្សេងទៀត ដែលបានរៀនពេញលេញប៉ុន្តែយើងធានាបាននូវសុវត្ថិភាពប្រសើរជាងយើងបើកសាលារៀនពេញតែប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានបើកបវេសនកាលឆ្នាំសិក្សា២០២០ ២០២១នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១កន្លងទៅ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ដាក់គោលដៅឲ្យសាលា ២៥ ខេត្តក្រុង យ៉ាងហោចបង្កើតសាលាគំរូសុខភាពឲ្យបានមួយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


