Connect with us

ព័ត៌មានជាតិ

ខឹងបុរសម្នាក់អង្គុយផឹកស្រាជាមួយប្រពន្ធ​ ដេញទៅផ្ទះមិនទៅ កាប់ពីរកាំបិតរបួសធ្ងន់

បានផុស

នៅ

កណ្តាល៖ ជនសង្សយ័ម្នាក់ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីខឹងបុរសម្នាក់ផឹកស្រាជាមួយប្រពន្ធរបស់ខ្លួន ពេលដេញទៅផ្ទះមិនព្រមទៅ យកកាំបិតតាុំងតោ កាប់ពីកាំបិតរបួសធ្ងន់តែម្តង។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានឈ្មោះ ហ៊ឺ សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ បែន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យមានប័ណ្ណបើកថ្នាំពីមន្ទីរពេទ្យមិត្តភាពខ្មែរ~សូវៀត (ផ្នែកជម្ងឺផ្លូវចិត្ត) ។

មន្ត្រីននគរបាលស្រុកអង្កស្នួលបានអោយដឹងថា៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅមើលម្ដាយឈឺព្យួសេរ៉ូមនៅផ្ទះរបស់ម្ដាយ។ លុះដល់ម៉ោងកើតហេតុជនសង្ស័យបានឃើញជនរងគ្រោះមកអង្គុយផឹកស្រាបៀជាមួយបងប្អូនរបស់ខ្លួននៅលើគ្រែក្រោយផ្ទះម្ដាយ ដោយជនសង្ស័យបានប្រច័ណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះក៏ដើរទៅដេញជនរងគ្រោះចេញមិនឲ្យផឹកស្រាកន្លែងនោះទេ ។ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យយកកាំបិតប៉័ងតោទុកលើគ្រែនោះកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាប់ជនរងគ្រោះចំនួនពីរកាំបិតប៉័ងតោមែន ដោយសារខ្លួនប្រច័ណ្ឌប្រពន្ធ។

ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។ មុនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម