Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំកោះកាពិ ទទួលបានបង្គន់​១២៣​ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង

បានផុស

នៅ

អត្រាបន្ទោបង់ពាសវាលពាសកាលនៅលើឃុំកោះកាពិ នឹងត្រូវបានកាត់បន្ថយក្រោយមានបង្គន់អនាម័យប្រើប្រាស់បានល្អប្រសើរ មិនចំណាយថវិកាទិញក្រោមជំនួយឧបត្ថម្ភពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។

តំណាងប្រជាពលរដ្ឋអ្នកឃុំកោះកាពិ គឺលោក គង់ ចន្ថា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានសម្តែងការថ្លែងអំណរអរគុណដល់ថា្នក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែលយកចិត្តទុកដាក់ខ្ពស់ពីសុខភាពពលរដ្ឋនៅតាមដែនកោះឆ្ងាយដូចជាមូលដ្ឋានរបស់លោកសព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ចន្ថា បន្ថែមនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនជាពលរដ្ឋក្រីក្រមិនសូវមានថវិកា និងមានមុខរបរជាអ្នកនេសាទរស់នៅលើទឹក ដូច្នេះការប្រើប្រាស់បង្គន់អនាម័យមានតូចតិច។ ប៉ុន្តែនៅពេលមានទទួលបង្គន់អនាម័យចំនួន១២៣ខាងលើឥរិយាបថបន្ទោបង់ពាសវាសពាសកាលនឹងត្រូវបានកាត់បន្ថយជំនួសមកនូវការចូលរួមបង្គន់ឱ្យបានគ្រប់ៗគ្នា។

សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ លើកឡើងដែរថា បង្គន់អនាម័យដែលទទួលបានទាំង១២៣នេះ លោកនឹងបែងចែកជូនភូមិឡាំដាំ ភូមិកោះស្រឡៅ និងភូមិកោះកាពិ ខណៈសព្វថ្ងៃការបន្ទោបង់គ្មានបង្គន់ត្រឹមត្រូវងាយឆ្លងជំងឺរាករូស និងជំងឺផ្សេងៗដែលចម្លងពីសត្វរុយ។ ទន្ទឹមនោះអាជ្ញាធរឃុំភូមិ នឹងបង្កើនការយល់ដឹងបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ ក្នុងន័យចូលរួមកាត់បន្ថយការបន្ទោបង់គ្មានអនាម័យ។

ដោយឡែក លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខភាពអនាម័យពលរដ្ឋនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយោល ជាពិសេសតំបន់កោះតែម្តង។

លោក ប៉ុល ចន្ថា សង្កត់ធ្ងន់ថា ពលរដ្ឋក្រីក្រតំបន់ដាច់ស្រយាល គឺងាយប្រឈមនឹងឆ្លងជំងឺផ្សេងៗចំពោះការកង្វះអនាម័យស្អាត គ្រាបន្ទោបង់ពាសវាលពាសកាល ភាគច្រើនបន្ទោបង់លើទឹកគ្មានសណ្តាប់ធ្នាប់។ បើតាមលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កន្លងទៅ ស្រ្តី និងកុមារ ងាយនឹងឆ្លងជំងឺរាគរូសច្រើនជាងគេពេលគ្មានបង្គន់អនាម័យប្រើប្រាស់បានគ្រប់គ្រាន់ដូចអ្នកនៅទីប្រជុំជន។ បញ្ហានេះដែលមន្ទីរអភិវឌ្ឍន៍បានជំរុញឱ្យការយល់ដឹងអនាម័យសុខភាព និងផ្តល់បង្គន់ចែកជូនពលរដ្ឋទៅតាមផែនការ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវវាយតម្លៃ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ធ្លាប់ប្រគល់បង្គន់អនាម័យប្រមាណ១២០បង្គន់ជូនដល់ប្រជាពលរដ្ឋស្រុកថ្មបាំងផងដែរ ដើម្បីលើកកម្ពស់អនាម័យនៅទីជនបទដែលគ្មានការបន្ទោបង់ពាសវាលពាសកាល។ កន្លងទៅថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់បង្ហាញថា ខេត្តចំនួន៥ដែលជាខេត្តគោលដៅសម្រាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកែប។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់អនាម័យជនបទនៅកម្ពុជា បានជួយដល់សហគមជនបទដែលមានប្រមាណជិត ៣៥ម៉ឺន គ្រួសារទទួលបានការប្រកាសជាភូមិ «បញ្ឈប់ការបន្ទោរបង់ពាសវាសពាសកាល» ប្រកបដោយជោគជ័យដែលជាសមិទ្ធផលដ៏សំខាន់មួយ បានបញ្ជាក់ពីលទ្ធភាពទទួលបានអនាម័យជាសកលនៅក្នុងសហគមន៍ជនបទទាំងនេះ។

កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាបានផ្តល់ប្រភពមូលនិធិយ៉ាងសំខាន់ដល់ IDE ក្នុងការជំរុញកម្មវិធីពង្រីកទីផ្សារអនាម័យប្រកបដោយជោគជ័យ។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជានេះសម្រេចបានភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ១,៧៨០ភូមិ លើសផែនការ ១,៦០០ភូមិ ទូទាំងខេត្តគោលដៅទាំងប្រាំមួយរបស់គម្រោង៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម