ខេត្តកំពតទទួលអ្នកទេសចរជិត៧ម៉ឺននាក់ ក្នុង​ឱកាសឈប់​សម្រាក​បុណ្យអុំទូក – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកំពតទទួលអ្នកទេសចរជិត៧ម៉ឺននាក់ ក្នុង​ឱកាសឈប់​សម្រាក​បុណ្យអុំទូក

Published

on

(ខេត្តកំពត)៖ ទោះបីកម្ពុជា យើងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងទំនន់ទឹកភ្លៀង តាមបណ្ដារាជធានី ខេត្តមួយចំនួនធំក៏ពិតមែនប៉ុន្តែ ក្នុងរយៈពេល៣ថ្ងៃនាឱកាសបុណ្យមអុំទូក អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពត នៅតែទទួលបានអ្នកទេសចរជិត៧ម៉ឺននាក់មកកម្សាន្ត ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម២៥រាជធានី ខេត្តទូទាំងប្រទេស។

ការលើកឡើងឲ្យដឹងដូចនេះរបស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាស កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តកំពត។

លោក ជាវ តាយ បានលើកឡើងទៀតថា បើទោះជាបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅឆ្នាំ២០២០នេះ មិនត្រូវបានប្រារពធ្វើឡើង ដោយសារការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ថែមទាំងដោយសារគ្រោះជំនន់ទឹកភ្លៀង មិនទាន់រសាត់ទៅឆ្ងាយផងនោះ ប៉ុន្តែចំនួនភ្ញៀវទេសចមកកម្សាន្តនៅខេត្តកំពត ហាក់មិនមានការថមថយនោះទេ បើប្រៀបធៀបនិងឆ្នាំមុន ពោលគឺចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី​០១ ខែវិច្ឆិការ ឆ្នាំ២០២០ មានភ្ញៀវទេសចរមកកម្សាន្ត សរុបចំនួន៦៩.១០១ នាក់ ក្នុងនោះទេសចរជាតិ ចំនួន ៦៨.៥១៣នាក់ ទេសចរអន្តរជាតិចំនួន ៥៨៨នាក់។ ដោយឡែកសភាពការណ៏ទូទៅ តាមរមណីយដ្ឋានទេសចរណ៍នានា បានដំណើរការដោយរលូនពុំមានបាតុភាពអ្វី កើតឡើងគួឲ្យកត់សំគាល់និង នាំឲ្យមានបាតុភាពអ្វីនោះដែរ។

លោក ជាវ តាយ អភិបាលខេត្ត ក៏បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពតសម្រេចបាននារយៈពេលកន្លងមកនេះ គឺដោយសារផ្ដើមចេញពីប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៍ និងមានការខិតខំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តការងារបានល្អ របស់បណ្ដាមន្ទីរ អង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តដែលបានរួមសហការគ្នា ក្នុងកិច្ចអភិវឌ្ឍន៍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ពាក់ព័ន្ធនឹងបញ្ហារងឥទ្ធិពលដោយគ្រោះធម្មជាតិ ពិសេសដោយជំនន់ទឹកភ្លៀងឆ្នាំនេះ លោកអភិបាលខេត្ត ក៏បានឱ្យដឹងដែរថា ខេត្តកំពតពុំមានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ គឺមានរងផលប៉ះពាល់តិចតួច លើដំណាំស្រូវនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងស្រុកចំនួនពីរតែប៉ុណ្ណោះ គឺស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស។ ហើយបញ្ហានេះរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ចូលរួមសហការគ្នាស្ដារឡើងវិញទាំងវិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបតាមតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ សេង ណារិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services