ព័ត៌មានជាតិ
ពេញមួយព្រឹក កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ចូលរួមផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិក
កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន បានរៀបចំពេញមួយព្រឹកកាលពីថ្ងៃអាទិត្យចុងនៅសប្តាហ៍នេះនៅរាជធានីភ្នំពេញ ដើម្បីចូលរួមផ្សព្វផ្សាយអំពីបញ្ហាបរិស្ថានដែលកំពុងតែប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ (Greater Mekong Sub-region)។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ានបានផ្តល់ជាវេទិកាដ៏មានអត្ថន័យមួយ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការទូតក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងចូលរួមគាំទ្រដល់សកម្មភាពដែលធ្វើឱ្យពេលអនាគតគ្មានសំណល់ប្លាស្ទិកនិងការរស់នៅប្រកបដោយនិរន្តរភាព ជាពិសេសក្នុងបុព្វហេតុសុក្រឹតកម្មបរិស្ថានកិច្ច។

លោករដ្ឋមន្រ្តីមានជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនិងការតាំងចិត្តទាំងអស់គ្នា នឹងអាចការពារទន្លេមេគង្គ និងធានាបានថាទន្លេមេគង្គនៅតែបន្តហូរដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងជីវិតសម្រាប់មនុស្សជាតិទាំងពេលបច្ចុប្បន្ននិងជំនាន់ក្រោយ។
កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ដែលបានរៀបចំពេញមួយព្រឹកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងសហភាពអឺរ៉ុប ក៏ដូចជាមហាជន សិស្សនិស្សិតរាប់រយនាក់។


តំណាងសហភាពអឺរ៉ុបដែលចូលរួមកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ានបានបញ្ជាក់ថា សហភាពអឺរ៉ុបគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានដែលបើកយុទ្ធនាការផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ថង់បាស្ទិកនៅកម្ពុជា។ សំណល់ផ្លាស្ទិកជាបញ្ហាជាក់ស្តែង ហើយការធ្វើកិច្ចការនេះជាកិច្ចការដ៏វែងឆ្ងាយ ដែលត្រូវមានការចូលរួមនិងទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ។
តាមការសិក្សាបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧ ០០០ (បីម៉ឺនប្រាំពីរពាន់)តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋដែលអាស្រ័យផលពីទន្លេមេគង្គ។ ជាឧទាហរណ៍ សំណល់ប្លាស្ទិកទាំងនោះនឹងបំលែងជាមីក្រូប្លាស្ទិកតូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។


ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថានឆ្លងដែនដ៏ស្មុគស្មាញមួយ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


