ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន ព្រមានបណ្ដេញចេញពីក្របខណ្ឌចំពោះមន្ត្រីយកតួនាទីទៅរកលុយ ឬមានកំហុសលើសពី៣ដង
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានមិនឱ្យមន្ត្រីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យកតួនាទីការងារនេះ ទៅយកលុយពីក្រុមហ៊ុននានាឡើយ។ លោក ក៏អះអាងថា ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា លោកព្រមានបណ្ដេញមន្ត្រីដែលប្រព្រឹត្តកំហុសចំនួន៥ដងចេញពីក្របខណ្ឌក្រសួង ប៉ុន្តែចូលដល់ឆ្នាំទី២ លោកនឹងបណ្ដេញចេញរាល់មន្ត្រីណា ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរលើសពី៣ដងចេញពីក្របខណ្ឌក្រសួងបរិស្ថាន។

លោករដ្ឋមន្ត្រី ព្រមានបែបនេះ តាមរយៈពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត ព្រមានដូច្នេះ៖« សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ក្រមសីលធម៌ការងារ កុំយកវិស័យ EIA (ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន)នេះ ធ្វើជាអាជីវកម្ម កុំឱ្យសោះ! កំណែទម្រង់នៅក្នុងក្រសួងបរិស្ថាន កំពុងតែបោះជំហានទៅមួយជំហានម្ដងៗ មន្ត្រីល្អទទួលបាននូវការលើកស្ទួយ ការសរសើរ មន្ត្រីអាក្រក់ មិនអនុញ្ញាតឱ្យធ្វើខុស។ ដើមឡើយ៥ដង ឆ្នាំដំបូង ឆ្នាំទី២នេះ ខ្ញុំអនុញ្ញាតឱ្យធ្វើខុស៣ដង បើមិនដឹងខ្លួនទេ នឹងមានការដេញចេញពីក្របខណ្ឌនៃក្រសួងបរិស្ថាន នឹងមាន! នាពេលឆាប់ៗខាងមុខ អ្នកដែលប្រព្រឹត្តខុស »។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា មន្ត្រីនៃក្រសួងបរិស្ថាន គឺជាខ្នងបង្អែកនៃប្រជាពលរដ្ឋកម្ពុជាទាំងមូល ដូច្នេះហើយបើមន្ត្រីណាមួយកេងប្រវ័ញ្ចប្រព្រឹត្តកំហុស បង្កជាផលប៉ះពាល់ដល់ពលរដ្ឋទូទៅ ប៉ះពាល់ដល់មន្ត្រីដទៃទៀត និងប៉ះពាល់ដល់ក្រសួងបរិស្ថាន គឺជារឿងដែលមិនសមគួរ និងប៉ះពាល់ខ្លាំង ដែលត្រូវតែបណ្ដេចេញពីក្របខណ្ឌក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត អំនាវនាវឱ្យមន្ត្រីក្រសួងបរិស្ថាន ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យសមជាមន្ត្រីដែលបម្រើរាស្ត្រឱ្យបានខ្ជាប់ខ្ជួនជានិច្ច និងត្រូវសាមគ្គីជាធ្លុងមួយក្រោមដំបូលរបស់ក្រសួងបរិស្ថាន ដើម្បីជាប្រយោជន៍សម្រាប់កម្ពុជា។

លោក អ៊ាង សុផល្លែត ក៏ណែនាំមន្ត្រីទាំងនោះ ឱ្យធ្វើខ្លួនស្អាតស្អំ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគម្រូ និងជាការព្រមានទៅកាន់ក្រុមហ៊ុនមួយចំនួនឱ្យយកជាគម្រូតាម ព្រោះថាបើមន្ត្រីមិនស្អាតស្អំ គ្មានក្រុមហ៊ុនណាយកជាគម្រូនឹងចូលរួមគោរពច្បាប់ឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


