Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ចុះ​ស្រាវជ្រាវ ការគ្រប់គ្រង​និង​ការ​អភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​

បានផុស

នៅ

​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ចុះ​ស្រាវជ្រាវ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​ដើម្បី​ជួយ​លើកកម្ពស់​ការរស់នៅរ​បស់បង​ប្អូន​ជនជាតិ​ភាគតិច​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ស្ដីពី​បេសកកម្ម​សិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និង​ការ​អភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​ទី​ស្ដី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​ ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ហើយ​នៅ​ខេត្តមណ្ឌលគិរី នៅមាន​បញ្ហា​ប្រឈម​ច្រើន រួម​ទាំង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​ដី​សហគមន៍​នេះ លោក​បាន​បន្ត​ថា​ « ការសិក្សា ស្រាវជ្រាវ ការគ្រប់គ្រង និង​ការអភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​មិនទាន់​មាន​ការសិក្សា​ស្រាវជ្រាវ​បាន​គ្រប់គ្រាន់​នៅឡើយ ហើយ​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​រៀបចំ និង បំពេញ​កិច្ចការងារ​នេះ​ឲ្យ​កាន់តែ​សុ​ក្រឹត្យ​»​។

បន្ថែម​ពីនេះ លោក បាន​ណែនាំ​ដល់​ក្រុមការងារ​ត្រូវ​រួមគ្នា​សិក្សា​ពី​បញ្ហា​ប្រឈម​នានា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ហើយ​តើ​គួរ​មាន​វិធីសាស្ត្រ ឬ​កម្មវិធី​បែបណា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​នាពេល​អនាគត​។

លោក រដ្ឋលេខាធិការ បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​អង្គប្រជុំ​ឲ្យ​ចូលរួម​ជា​មតិយោបល់​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​នានា​ក្នុង​ការ​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ដំណើរការ​នៃ​ការសិក្សា ស្រាវជ្រាវ លើ​ការគ្រប់គ្រង និង​ការ​អភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​ទទួល​បាន​លទ្ធ​ផល​ល្អប្រសើរ ក្នុង​ការ​ដាក់​សំណើ​ទៅកាន់​រាជរដ្ឋាភិបាល​និង​មានការ​សិក្សា​រួមគ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​។

ជា​មួយ​គ្នា​នេះ លោក ងី ច័​ន្ទ្រ​ផល ក៏បាន​លើក​ឡើង​ថា «​យើង​ត្រូវ​មាន​ការ​យក​ចិត្តទុកដាក់​ដល់​ជនជាតិ​ដើម​ភាគតិច ក៏ដូចជា​ការគ្រប់គ្រង និង​ការ​អភិរក្ស​ដី​សមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច​ផងដែរ​»​។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​១៩៩៤ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ការ​អភិវឌ្ឍ​ជនជាតិភាគតិច សហការ​ជាមួយ​កម្មវិធី​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដល់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​រស់នៅក្នុង​តំបន់ភ្នំ និង​ខ្ពង់រាប​។

បន្ថែម​ពីនេះ ក្នុង​ឆ្នាំ​២០០៩ សម្រាប់​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​មួយចំនួន ដូចជា គោលនយោបាយ​ស្ដីពី​ការចុះបញ្ជី​ដី និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គោលនយោបាយ​ជាតិ ស្ដីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​។

ជាង​នេះ​ទៅ​ទៀត ក្នុង​ឆ្នាំ​២០១៩ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួងមហាផ្ទៃ មាន​សមត្ថកិច្ច​ក្នុងការ​ផ្ដល់​ភាពជា​នីតិបុគ្គល ជូន​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​ទទួលបាន​សិទ្ធិ​ពេញលេញ​សម្រាប់​ស្នើសុំ​ចុះបញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម