Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន​ សម្រេច​​លុបចោលការ​ចាក់វ៉ាក់សាំង​កូវីដ១៩ នៅ​កាល់ម៉ែត

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​តាម​រយៈ​បណ្តាញ​សង្គម​​ហ្វេស​បុក​​មុន​នេះ​បាន​សរសេរ​ថា សម្តេច​បាន​លុប​ចោល​​គម្រោងចាក់វ៉ាក់សាំងកូវីដ១៩​នៅ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត។​

សម្តេច​បាន​សរសេរ​ថា​ “ជន​រួម​ជាតិ​ជា​ទី​គោរព​ស្រឡាញ់​!​ ខ្ញុំ​ទើប​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ក្រសួង​សុខាភិបាល​ដែល​បាន​ទទួល​លិខិត​ផ្លូវ​ការ​ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បញ្ជាក់​ថា​វ៉ាក់​សាំង​ឈ្មោះ​ស៊ីណូហ្វាម​(Sinopharm)​ចាក់​បាន​តែ​មនុស្ស​មាន​អាយុ​ពី​១៨​ឆ្នាំ​ទៅ​៥៩​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​ សម្រាប់​ខ្ញុំ​ដែល​មាន​អាយុ​ជាង​៦៨​ឆ្នាំ​ទៅ​ហើយ​មិន​ទាន់​អាច​ចាក់​បាន​ទេ​។​ ដូច​នេះ​គំរោង​ចាក់​វ៉ាក់​សាំង​ដែល​គ្រោង​ចាក់​នៅ​ថ្ងៃ​ទី​១០​កុម្ភៈ​២០២១​នៅ​មន្ទីរ​ពេទ្យកាល់​ម៉ែត​នឹង​ត្រូវ​លុប​ចោល​អាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ភាគ​ច្រើន​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ​ទៅ​ហើយ​មិន​អាច​ចាក់​បាន​ទេ​។​សម្រាប់​កម្មវិធី​ចេញ​ទៅ​ទទួល​ជំនួយ​វ៉ាក់​សាំង​នៅ​ព្រលានយន្ត​ហោះ​នា​ល្ងាច​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ​នៅ​រក្សា​ទុក​ដដែល”​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម