ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនគរបាលការពារព្រំដែនគោក-ទឹក ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាមួយកងទ័ព
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក និងព្រំដែនទឹក ចាក់វាក់សាំងប្រឆាំងកូវីដ-១៩ នៅអំឡុងពេលជាមួយកងយោធពលខេមរភូមិន្ទ។

ការសម្រេចអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងរួមគ្នា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានស្នើសុំទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក និងទឹក ជាមួយកងយោធពលខេមរភូមិន្ទ។

លិខិតរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា “អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចវាជោ ហ៊ុន សែន ដែលផ្ដល់អាទិភាពដល់កងកម្លាំងជួរមុខ ដើម្បីទទួលបាននូវវាក់សាំងការពារ Covid-19 នោះអគ្គស្នងការនគរបាលជាតិបានពិចារណានិងស្នើសុំសម្ដេចតេជោមេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ផ្ដល់ការចាក់វ៉ាក់សាំងការពារ Covid-19 ដល់កងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក-ទឹក ដែលមានចំនួនសរុប៥២២៨ នាក់ ក្នុងពេលជាមួយការចាក់វ៉ាក់សាំងដល់កងយោធពលខេមរភូមិន្ទ”។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ជាពិសេសផងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយការលំបាក រួមទាំងសុខមាលភាពរបស់កងកម្លាំងនគរបាលជាតិនៅជួរមុខ។
ដោយផ្អែកតាមសំណើសុំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចយល់ព្រម ហើយប្រគល់ជូនសម្ដេចពិជ័យសេនាទាបាញ់ រៀបចំការចាក់វ៉ាក់សាំងនេះ នៅអំឡុងពេលជាមួយកងទ័ព។
សូមបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវី-១៩ ដែលជំនួយរបស់ប្រទេសចិន នឹងមកដល់នៅថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ខាងមុខ ហើយនៅពេលវាក់សាំងមកដល់ សម្ដេចតេជោ ហ៊ុន សែន នឹងទៅទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អមដោយមន្ត្រីពាក់ព័ន្ធ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ (មុនចូលឆ្នាំចិន) សម្រាប់រៀបចំកម្មវិធីចាក់វ៉ាក់សាំងជាលើកដំបូង ដែលពិធីនេះ នឹងរៀបចំនៅមន្ទីរពេទ្យកាល់ម៉ែត ហើយសម្ដេចនឹងទទួលការចាក់វ៉ាក់សាំងនេះមុនគេជាមួយ នឹងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនទៀត ហើយក្រោយពេលចាក់វ៉ាក់សាំងរួច សម្តេចនឹងធ្វើសន្និសីទសារព័ត៌មានចេញពីមន្ទីរពេទ្យកាល់ម៉ែត ដែលជាទីតាំងចាក់វ៉ាក់សាំងនោះតែម្ដង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី