Connect with us

ព័ត៌មានជាតិ

​អនុរក្សជាអ្នក​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់នៅក្នុងបន្ទប់ប្រឡងបាក់ឌុប

បានផុស

នៅ

ការប្រឡង​គឺជាការវិនិច្ឆ័យ​លើ​កម្រិត​សមត្ថភាព​ចំណេះដឹង​វប្បធម៌​របស់​បេក្ខជន​ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យកបាន។

គណៈកម្មការអនុរក្ស​ទោះក្នុងស្ថានភាពបែប​ណា ក៏ត្រូវរក្សាភាពហ្មត់ចត់ ស្មោះត្រង់ យុត្តិធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សមាសភាព

សមាសភាព​គណៈកម្មការអនុរក្ស ត្រូវជ្រើសរើស​ក្នុងចំណោមគ្រូបង្រៀនថ្នាក់ទី ១០ ទី ១១ គ្រប់ មុខវិជ្ជា​មួយចំនួន និងគ្រូបង្រៀន​ថ្នាក់ទី ១២ មិនមែនមុខវិជ្ជាប្រឡង​មួយចំនួន បុគ្គលិកអប់រំ​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​មួយចំនួន បុគ្គលិកអប់រំ​នៃការិយាល័យអប់រំ យុវជន និង​កីឡា​នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ មួយ​ចំនួន និង​បុគ្គលិក​ទីចាត់ការ​នៃវិទ្យាល័យ​មួយចំនួន ដែល​មាន​សមត្ថភាព សុចរិតភាព សកម្មឈ្លាសវ ហ្មត់ចត់នឹងការងារ ហើយ​ត្រូវបានស្នើឡើង​ដោយប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា តាមរយៈ​ប្រធាន​នាយកដ្ឋាន​កិច្ចការប្រឡង ជូន​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា​ពិនិត្យ​និង​សម្រេច​តាមឋានានុក្រម។

២. តួនាទី

គណៈកម្មការ​អនុរក្ស មានតួនាទីជាអ្នក​គ្រប់គ្រងតាមប្រឡង​ផ្ទាល់ នៅក្នុងបន្ទប់ប្រឡង​មួយតាម ចំណាត់​តាំង​របស់​ប្រធាន​មណ្ឌលសំណេរ ហើយ​ទទួលខ្ពស់តែ​ចំពោះមុខ​ប្រធានមណ្ឌល​ក្នុង​ដំណើរការ​វិញ្ញាសាសរសេរ​តាមមុខវិជ្ជានីមួយៗ។

៣. ភារកិច្ច

៣.១. មុនពេលប្រឡង ៖

–​ចូលរួមប្រជុំទទួលការណែនាំពីប្រធានមណ្ឌលសំណេរ មុនដំណើរការវិញ្ញាសា​សរសេរ​មួយថ្ងៃ តាម​លិខិត​ឧទ្ទេសនាម​របស់ក្រសួងអប់រំ យុវជន និងកីឡា
–សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់​នូវកម្រងភារកិច្ច​គណៈមេប្រយោគ បទប្បញ្ញត្តិ និង​កម្រិតវិន័យ​ចំពោះ​បេក្ខជនដែលប្រព្រឹត្តខុសឆ្គង
– ប្រគល់លិខិតទិដ្ឋាការ​ធ្វើដំណើរ និង​បង្ហាញវិញ្ញាបនបត្ររដ្ឋបាល​ដែលមានបិទរូបថត ឬអត្តសញ្ញាណប័ណ្ណ​ដល់ប្រធានមណ្ឌលសំណេរនៅពេលប្រជុំ។

៣.២. ពេលប្រឡង ៖

– ពាក់ស្លាកសញ្ញា​ដែលមានសរសេរឈ្មោះ​សាមីខ្លួន និងឈ្មោះមណ្ឌល​សំណេរ​នៅពេលមកដល់ មាត់​ទ្វារមណ្ឌល​សំណេរ​នៅក្នុងមណ្ឌល និង​ពេលបំពេញភារកិច្ច
–មកដល់មណ្ឌល​សំណេរ​យ៉ាងតិច ១ ម៉ោង មុនពេលដំណើរការវិញ្ញាសា​សរសេរ
–ទទួល​សម្ភារៈ​និង​ឯកសារប្រឡង​ពី​គណៈកម្មការ​កណ្តាល​មណ្ឌលសំណេរ​មកកាន់​បន្ទប់​ប្រឡង តាម​ចំណាត់តាំង​របស់ប្រធានមណ្ឌល​សំណេរ
– មិនអនុញ្ញាតឱ្យបេក្ខជន​ចូលក្នុងបន្ទប់ប្រឡង មុនពេលហៅឈ្មោះជាដាច់ខាត
– រៀបតុបេក្ខជនឱ្យនៅឃ្លាតៗពីគ្នា ចៀសវាងការប្រមូលផ្តុំគ្នា
– សរសេរលេខតុ​តាម​ប្លង់តុ និង​ពិនិត្យតាមថតតុប្រមូល​យកសំណៅឯកសារ​ទាំងអស់​រាល់ពេល មុន​បេក្ខជន​ចូលក្នុងបន្ទប់ប្រឡង
– ហៅឈ្មោះ​បេក្ខជនចូលក្នុងបន្ទប់ប្រឡង អនុរក្សម្នាក់ជាអ្នកហៅឈ្មោះ​បេក្ខជន​ផ្ទៀងផ្ទាត់​និង​រូបថត​លើ​ប័ណ្ណ​សម្គាល់ខ្លួន​របស់​បេក្ខជន​និង​កម្រង​សាលកបត្រ​ឯកជន​របស់​បេក្ខជន​តាម​បន្ទប់​។ ឯ​អនុរក្ស​ម្នាក់ទៀត​ធ្វើការឆែកឆេរ​ដកហូតសៀវភៅឯកសារ សំណៅ​ឯកសារ និង សម្ភារៈ​ហាមឃាត់​ផ្សេងៗ។ ក្នុង​ករណីបេក្ខជន​មិនឱ្យដក ត្រូវរាយការណ៍ទៅ​ប្រធាន​មណ្ឌល​ សំណេរ​តាមរយៈ​អ្នកត្រួតពិនិត្យ​តាមអគារ ដើម្បីបញ្ឈប់បេក្ខជន​នោះមិនឱ្យចូលរួម​ប្រឡង
– នាំបេក្ខជនទៅកាន់តុ​ដែលមានសរសេរលេខតុ​របស់ខ្លួន ហើយប្រាប់បេក្ខជនឱ្យអង្គុយតាមលេខតុ​របស់ខ្លួន​រហូតដល់ចប់ដំណើរការវិញ្ញាសា​សរសេរ។ ក្នុងករណី​បេក្ខជនបាត់​ឬភ្លេចប័ណ្ណ សម្គាល់​ខ្លួនត្រូវ​ឱ្យបេក្ខជន​ទៅសុំការអនុញ្ញាត​ពីប្រធានមណ្ឌល​សំណេរ
— មុនពេលផ្ដើមធ្វើវិញ្ញាសា​ត្រូវប្រាប់​បេក្ខជន​នូវ​បញ្ញត្តិប្រឡង និងឆែកឆេរ​ដក​យក​ឯកសារ សម្ភារៈ​ហាមឃាត់​មួយ​លើក​លើក​ទៀត តែ​បើ​មាន​បាតុភាព​ត្រូវអញ្ជើញ​អ្នកត្រួត​ពិនិត្យតាម​អគារ ចូលរួម​ជួយ​ដោះស្រាយ
– មិនអនុញ្ញាត​ឱ្យបេក្ខជនចូលក្នុង​បន្ទប់ប្រឡង​ចាប់ពីជួងទី​២
–ចុះ​ហត្ថលេខា និងឈ្មោះលើក្បាលក្រដាសសន្លឹក​ប្រឡង​របស់បេក្ខជន បន្ទាប់ពីបេក្ខជន បំពេញ​ក្បាល​លើក្រដាសប្រឡងរួច និង​ក្រដាសព្រាង​របស់បេក្ខជន​ឱ្យហើយ​ស្រេចដោយប្រុង​ប្រយ័ត្នបំផុត និង​ប្រើតែ​ប៊ិចផ្ទាល់ខ្លួន មុនពេលចែកសន្លឹកកិច្ចការប្រឡងឱ្យបេក្ខជន
– ប្តូរ​ក្រដាស​សន្លឹកប្រឡងណា​ដែលមានលក្ខណៈខុសប្លែក​ពីធម្មតា​ដូចជា​ស្នាមប្រឡាក់​រហែកអូស​ពុំច្បាស់​ជាដើម
– ណែនាំឱ្យបេក្ខជន​បំពេញក្បាល​ក្រដាសសន្លឹកប្រឡង ត្រួតពិនិត្យឱ្យ​បានហ្មត់ចត់នូវ​ក្រដាស​ព្រាង ដែល​មានសរសេរលេខ​តុ​បេក្ខជន បើមានការសង្ស័យត្រូវដកហូតទុក
– កត់ឈ្មោះវិញ្ញាសាប្រឡង និង​រយៈពេលនៅលើក្តារខៀនមុនពេលធ្វើវិញ្ញាសានីមួយៗ
– ឃ្លាំមើលការប្រព្រឹត្តទៅរបស់បេក្ខជន ដោយអនុរក្សម្នាក់ឈរនៅខាងមុខ​បេក្ខជន​ទាំងអស់និង ម្នាក់​ទៀត​ឈរនៅពីក្រោយបេក្ខជនទាំងអស់ ពេលកំពុងធ្វើកិច្ចការតែត្រូវចៀសវាងការរំខានដល់​បេក្ខជន
– មិនត្រូវចេញក្រៅបន្ទប់ប្រឡង​ធ្វើសកម្មភាពផ្សេងៗ​ដែលផ្ទុយទៅនឹងកម្រងភារកិច្ច និងបទប្បញ្ញត្តិ នៃ​ការ​ប្រឡង
–ឱ្យបេក្ខជនចុះហត្ថលេខា​លើបញ្ជីរាយនាមបេក្ខជន (បញ្ជីវត្តមាន) រួចយកទៅផ្គូរផ្គង​ផ្ទៀងផ្ទាត់ នឹង​ហត្ថលេខា​ក្នុងសាលកបត្រ​ឯកត្តជនរបស់បេក្ខជន។ បើមានការសង្ស័យត្រូវសាកសួរព័ត៌ ហើយ​រាយការណ៍​តាមរយៈអ្នកត្រួតពិនិត្យតាមអគារទៅប្រធានមណ្ឌលសំណេរ
– បំពេញព័ត៌មាន​លើ​ក្រប​សន្លឹកកិច្ចការឱ្យបានសព្វគ្រប់ព្រមទាំងចុះហត្ថលេខា និង​ឈ្មោះ​ផង
– ស្រង់អវត្តមាន​បេក្ខជន​ចំពោះរាល់វិញ្ញាសា​ជូនទៅគណៈកម្មការកណ្ដាល និង​ចុះលើក្របសន្លឹក កិច្ចការ
–ករណីបេក្ខជនអវត្តមាននៅមុខវិជ្ជាណាមួយ អនុរក្សត្រូវសរសេរអក្សរ A ដោយ​ប៊ិចពណ៌​ក្រហមនៅត្រង់​ខ្ទង់នៃមុខវិជ្ជានោះ លើ​បញ្ជីវត្តមាន​សម្រាប់បេក្ខជនចុះហត្ថលេខាតាមបន្ទប់
– ឱ្យបេក្ខជនបំពេញ​ឈ្មោះមណ្ឌល ឈ្មោះ​ថ្ងៃខែឆ្នាំកំណើត លេខតុ លេខបន្ទប់ និង​ហត្ថលេខា នៅលើ​ក្បាលក្រដាសសន្លឹកប្រឡង
–ប្រាប់​បេក្ខជនមិនឱ្យចូលក្នុងបន្ទប់ប្រឡង មុនពេលហៅឈ្មោះចូលជាដាច់ខាត
–មិន​អនុញ្ញាតឱ្យបេក្ខជន​ចម្លងប្រធានវិញ្ញាសាដាក់លើក្រដាសសន្លឹកកិច្ចការ និង​ក្រដាស​ផ្សេ ងៗ​ទៀត​ឡើយ
–ប្រាប់បេក្ខជនឱ្យដឹងពីការប្រើជួង៖
+ ជួងទី១ : ជា​សញ្ញាឱ្យបេក្ខជនត្រូវចូលបន្ទប់ប្រឡង
+ ជួងទី២ : ជា​សញ្ញា​ចាប់​ផ្ដើម​ធ្វើវិញ្ញាសា​ប្រឡង
+ជួងទី៣ : ជា​សញ្ញារំឭក​បេក្ខជនថា​នៅសល់ ១៥ នាទីទៀត ដល់​ម៉ោង​ប្រមូលកិច្ចការ
+ ជួងទី៤ : ជាសញ្ញា​ដល់ពេល​បេក្ខជន​ត្រូវ​ប្រគល់​សន្លឹកកិច្ចការឱ្យអនុរក្សជាកំហិត។
– ផ្តល់ដំណឹងដល់បេក្ខជនដោយផ្ទាល់មាត់ តាមការណែនាំ​របស់អ្នកត្រួតពិនិត្យតាមអគារ​ក្នុង ករណី​ពិសេស​ដែល​មិនអាចប្រើជួងទី៣ និងជួងទី៤
– មិនអនុញ្ញាត​ឱ្យបេក្ខជនចេញក្រៅ​បន្ទប់ប្រឡង និងមណ្ឌលប្រឡងមុនជួងទី៣ ទោះបីជា បេក្ខជន​បានប្រគល់​សន្លឹកកិច្ចការឱ្យអនុរក្សរួចហើយក៏ដោយ
–មិនអនុញ្ញាតឱ្យបេក្ខជន​ចេញក្រៅបន្ទប់ប្រឡង មុន​ប្រគល់កិច្ចការរបស់ខ្លួន​ដល់​អនុរក្ស​ជា​ដាច់​ខាត។ ក្នុងករណី​ចាំបាច់​ដែលបេក្ខជនត្រូវទៅបង្គន់​អនាម័យទាំង​ពេលចេញ និង​ពេល​ត្រឡប់​ចូល​បន្ទប់ ត្រូវ​តាម​ឃ្លាំមើល​ចៀសវាង​បេក្ខជន​ភូតកុហក ហើយ​ត្រូវត្រួតពិនិត្យ​ឆែកឆេរ​សំណៅ​ផ្សេងៗ
–ប្រគល់ប្រធានវិញ្ញាសា​ដែលកត់​ដាក់លើ​ក្តារខៀន ជូន​អ្នកត្រួតពិនិត្យ​តាមអគារ ក្រោយ​ពីផ្ទៀង ផ្ទាត់​រួចរាល់ និង​ត្រឹមត្រូវ
– ប្រមូល​ប្រធានវិញ្ញាសា​ដែលចែកឱ្យបេក្ខជន​ឱ្យបាន​គ្រប់ចំនួន នៅពេល​បញ្ចប់ដំណើរការ​វិញ្ញាសា​នីមួយៗ ដើម្បីប្រគល់ជូន​គណៈកម្មការកណ្តាល​ដោយផ្ទាល់
– ធានាឱ្យដំណើរការ​សំណេរប្រព្រឹត្ត​ទៅតាមគោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​លទ្ធផលទទួល​យក​បាន
– ប្រមូល​កិច្ចការរបស់​បេក្ខជន ត្រួតពិនិត្យក្បាលសន្លឹកកិច្ចការ​នូវឈ្មោះ លេខ លេខ​បន្ទប់ ហត្ថលេខា​អនុរក្ស និង​រាប់ឱ្យបានគ្រប់ចំនួន​ទោះជាសន្លឹកកិច្ចការនោះ​បេក្ខជនពុំបាន​សរសេរក៏ដោយ​ដាក់តាមលំដាប់លេខរៀងកើន​នៅពេលចប់វិញ្ញាសា ហើយ​យកទៅប្រគល់​ជូនគណៈកម្មការ កណ្ដាល​ដោយផ្ទាល់ដៃ និងរង់ចាំការផ្ទៀងផ្ទាត់រួចរាល់។ អនុរក្ស​ត្រូវប្រយ័ត្ន​កុំឱ្យបាត់សន្លឹក កិច្ចការ​របស់​បេក្ខជន កម្រង​សាលកបត្រ​ឯកត្តជន ប្លង់តុ បញ្ជី​ស្រង់វត្តមាន​បេក្ខជនជាដាច់ខាត
– ប្រុងប្រយ័ត្នពេលឮសូរ​ជួងទី ៤ ក្នុងករណីចាំបាច់​ត្រូវឃាំងតុ​នៅមាត់ទ្វារ​បន្ទប់​មិនត្រូវ​ឱ្យបេក្ខជនចេញ​មុន​ពេល​ប្រមូល​សន្លឹកកិច្ចការ​បេក្ខជន​បាន​គ្រប់​ចំនួនឡើយ
– រាយការណ៍ជាបន្ទាន់​ជូនប្រធាន​មណ្ឌលសំណេរ​តាមរយៈ​អ្នកត្រួតពិនិត្យ​តាមអគារ រួចធ្វើ​កំណត់​ហេតុ​ក្នុងករណី​មានហេតុការណ៍​មិនធម្មតា ដូចជា​មានបេក្ខជន​មិនព្រមប្រគល់​សន្លឹក​កិច្ចការ​ហែក​ញី​សន្លឹក​កិច្ចការ
– ប្រមូលក្រដាស​និង​សម្ភារៈផ្សេងៗ​ដែលនៅ​សេសសល់​ពីការប្រើប្រាស់​ជូនគណៈកម្មការ​កណ្តាល​វិញ
– បំពេញព័ត៌មាននៅលើក្របសន្លឹកកិច្ចការ​របស់​បេក្ខជនឱ្យបានត្រឹមត្រូវ និង​សព្វគ្រប់
– ទោះបីក្នុងករណីណាក៏ដោយ មិនត្រូវចាកចេញពីបន្ទប់ប្រឡង​ដែលខ្លួនត្រូវបំពេញភារកិច្ច។ ក្នុងករណី​មានភាពមិនប្រក្រតីកើតឡើង​នៅក្នុងបន្ទប់ប្រឡង អនុរក្សត្រូវសហការ​ជាមួយគណៈ កម្មការ​អប្បមាទ​ទូទាំងប្រទេស ប្រធានមណ្ឌលសំណេរ​ ជំនួយការអប្បមាទទូទាំងប្រទេស អ្នក​ត្រួតពិនិត្យ​តាមអគារ ដើម្បីដោះស្រាយ​ភាពមិនប្រក្រតំ ហើយ​ត្រូវការរៀបចំ​កំណត់ហេតុ​ពិសេស ដោយ​អនុលោម តាម​បទប្បញ្ញត្តិ​ជាធរមានរបស់ក្រសួង​អប់រំ យុវជន​និងកីឡា។

សម្គាល់៖

– មិនត្រូវផ្ទេរសិទ្ធិរបស់ខ្លួនទៅ​ឱ្យបុគ្គល​ដទៃទៀត ឬឱ្យបុគ្គលផ្សេងទៀត​បំពេញភារកិច្ច​ជំនួសជាដាច់ខាត
– អនុរក្សដែលអនុវត្តខុសឆ្គងពីភារកិច្ច​ដែលបានកំណត់ ដូចជា​ធ្វើចម្លើយវិញ្ញាសា​ឱ្យបេក្ខជនយក ចម្លើយ​ឱ្យបេក្ខជន បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញាសា ធ្វើឱ្យធ្លាយ​ប្រធានវិញ្ញាសា អះអាងការពារ​បេក្ខជនឱ្យចម្លងសំណៅ​ឯកសារ ទទួលប្រាក់សំណូកពីបេក្ខជន ប្រើប្រាស់ទូរស័ព្ទក្នុងបន្ទប់​ប្រឡង​នឹងត្រូវទទួលវិន័យផ្នែករដ្ឋបាល​តាមកម្រិតដែលសម្រេចដោយក្រសួងអប់រំ យុវជន និងកីឡា
– អនុរក្សម្នាក់ត្រូវយកកិច្ចការ​បេក្ខជន​មកគណៈកម្មការកណ្តាល អនុរក្ស​ម្នាក់​ទៀត​ត្រូវ​នៅរក្សា របៀប​រៀបរយ​ក្នុងបន្ទប់ប្រឡង​បើមួយ​ព្រឹក ឬមួយរសៀល​មានពីរ​វិញ្ញាសាជាប់គ្នា
– អនុរក្ស​ទាំងពីរ​ត្រូវមក​បង្ហាញខ្លួន​នៅ​គណៈកម្មការកណ្តាល​ជាដាច់ខាត នៅ​ពេលប្រគល់​សន្លឹក កិច្ចការ​បេក្ខជន​ដល់គណៈកម្មការកណ្តាលនៅចុងពេលនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម