Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងបន្ថែមគោលដៅប្រចាំការតាមព្រំដែនទប់ស្កាត់ការឆ្លងកូវីដ​១៩

បានផុស

នៅ

អាជ្ញាធរខេត្តស្វាយរៀងបានរៀបចំគោលដៅប្រចាំការនិងល្បាតការពារនៅតាមខ្សែបន្ទាត់ព្រំដែនចំនួន៥៨គោលដៅបន្ថែមទៀតដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូលជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ក្នុងគោលដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺកូវីដ១៩បម្លែងខ្លួនថ្មីពីប្រទេសវៀតណាម។


ការបន្ថែមគោលដៅល្បាតនេះដោយសារបច្ចុប្បន្នប្រទេសវៀតណាមកំពុងមានផ្ទុះជំងឺកូវីដ១៩​ចូលក្នុងសហគមន៍ពិសេសជំងឺកូវីដ១៩បម្លែងខ្លួនថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពតាមប
ណ្តាច្រកទ្វាព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិតនាព្រឹកថ្ងៃទី០៦ខែកុម្ភៈនេះបានណែនាំដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាតនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេចដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យនិងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាតដោយគ្មានការលើកលែងនោះឡើយ។


ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន
និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល
ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់។

លោកអភិបានខេត្តក៏បានចុះពិនិត្យស្ថានភាពតាមនៅបណ្តាប៉ុស្តិ៍ការពារព្រំដែននិងច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត រួមមានប៉ុស្តិ៍ការពារព្រំដែនធ្លកច្រកការពារព្រំដែនកំពង់ស្ពានច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងពិនិត្យទីតាំងបន្ទប់ដាក់ម៉ាស៊ីនវាស់កម្ដៅពេលភ្ញៀវឆ្លងកាត់ផងដែរ៕


អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម