ព័ត៌មានជាតិ
កសិករថា ផ្លែមៀនផ្ដើមឡើងថ្លៃវិញ ក្រោយធ្លាក់ចុះរយៈពេល២ខែកន្លងមក
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន បានឱ្យដឹងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣នេះថា តម្លៃផ្លែមៀនប៉ៃលិនហាក់មានភាពល្អប្រសើឡើងវិញ បន្ទាប់ពីតម្លៃធ្លាក់ចុះរយៈពេល ២ ខែកន្លងមកនារដូវប្រមូលផលឆ្នាំនេះ។
លោក សួន ជុំបញ្ជាក់ថា តម្លៃប្រែប្រួលចុះឡើងទៅតាមទីផ្សារនៅប្រទេសចិន ខណៈចូលខែ ១១ នេះ ស្ថានភាពការកុម្ម៉ង់ទិញរបស់ក្រុមហ៊ុននាំចេញទៅចិនផ្ដើមមានភាពល្អប្រសើរវិញ។

លោកថា តម្លៃល្អគឺថ្លៃជាង ៣ ០០០ រៀល/គីឡូក្រាម ខណៈតម្លៃទាបត្រឹមតែជាង ២ ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូ។ អនុប្រធានសមាគមមៀនប៉ៃលិនរូបនេះ បញ្ជាក់ថា បច្ចុប្បន្នសម្រាប់ទីផ្សារមៀនប៉ៃលិនគឺពឹងផ្អែកខ្លាំងតែទីផ្សារនៅប្រទេសចិន ខណៈទីផ្សារក្នុងស្រុកមានតិចតួចប៉ុណ្ណោះ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣នេះ កម្ពុជាបាននាំផ្លែមៀនស្រស់ជាង ១ ម៉ឺនតោន (១១ ៤០៣) ទៅកាន់ទីផ្សារប្រទេសចិន។

នៅក្នុងរយៈពេលមួយឆ្នាំកន្លងនេះ អគ្គនាយកដ្ឋានកសិកម្មបានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនបានចំនួន ៩៧ក្រុមហ៊ុន/ម្ចាស់ចម្ការ និង១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។
ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន ក្នុងនោះ នៅឆ្នាំ២០២២ (ថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២) កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ២ ៩៤២,៥១តោន ខណៈនៅឆ្នាំ២០២៣ (ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣) កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួន ១១ ៤០៣,២៣តោន។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក៕


-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម