ព័ត៌មានជាតិ
អភិបាលរាជធានី ធ្វើពិធីក្រុងពាលីមុនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន នៅមុនស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៥វិច្ឆិកាស្អែកនេះ។

តាមគម្រោងដែលបានគ្រោងទុក ស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់កោះនរា និងកោះពេជ្រនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើនដល់អ្នកប្រើប្រាស់សមិទ្ធផលទាំងនោះ តែងប្រារព្ធនូវពិធីនេះ។

ស្ពានបេតុងខ្សែកាប តភ្ជាប់កោះនរានិងកោះពេជ្រគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតជារូបរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំអនុវត្តផ្ទាល់ដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ស្ពាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១និងផ្លូវជាតិលេខ២ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ សាងសង់ដោយក្រុមហ៊ុនOCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លងគឺ២គន្លងសម្រាប់រថយន្ត,១គន្លងសម្រាប់ម៉ូតូនិងមួយគន្លងទៀតសម្រាប់អ្នកថ្មើរជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់អស់ប្រមាណ៣៨លានដុល្លារ។ ក្រៅពីការកាត់បន្ថយការកកស្ទះចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម និងកំណាត់ផ្លូវជាតិលេខ១ ស្ពាននេះក៏បានបង្ក លក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័សព្រមទាំងលែងលំបាកឆ្លងសាឡាងដូចមុនទៀត៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


