ព័ត៌មានជាតិ
ប៉ុន្មានឆ្នាំទៀត ប្រមុខដឹកនាំកម្ពុជារំពឹងទុកតំបន់ជុំវិញព្រលានយន្តហោះសៀមរាបថ្មី ប្រែក្លាយជាតំបន់ឧស្សាហកម្មបម្រើដល់សេដ្ឋកិច្ចជាតិ
ប្រមុខដឹកនាំកម្ពុជាបានបង្ហាញក្តីរំពឹងទុកថានឹងមានកំណើនការអភិវឌ្ឍបន្ថែមទៀតនៅតំបន់ជុំវិញព្រលានយន្តហោះសៀមរាប ក្រោយពេលព្រលានយន្តហោះថ្មីបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ។

ថ្លែងនៅក្នុងពិធីសម្ពោធព្រលានយន្តហោះថ្មីខេត្តសៀមរាបនៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាក់ថា កន្លងទៅការអភិវឌ្ឍក្នុងខេត្តសៀមរាបប្រមូលផ្តុំតែនៅក្នុងទីក្រុង។ យ៉ាងណាតាមរយៈការអភិវឌ្ឍព្រលានសៀមរាបថ្មីដែលមានចម្ងាយជាង ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប នឹងជួយរុញច្រានកំណើនការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ឆ្ងាយៗជុំវិញដូចជានៅស្រុកសូទ្រនិគម និងស្រុកជីក្រែង។

សម្តេចបញ្ជាក់ថា «ក្រោយ ១០ ទៅ ២០ ឆ្នាំទៀត យើងនឹងឃើញការអភិវឌ្ឍនៅតំបន់ជុំវិញព្រលានយន្តហោះសៀមរាបថ្មី។ ក្រុមហ៊ុនបានអភិវឌ្ឍដីជាង ៧០០ ហិកតាជាព្រលាន តែក្រុមហ៊ុនក៏បានបម្រុងផ្ទៃដីជាង ១ ពាន់ហិកតាទៀត សម្រាប់អភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពហុបំណង និងឧស្សាហកម្មផ្សេងៗទៀត»។
សម្តេចបន្តថា ការអភិវឌ្ឍនេះនឹងនាំប្រយោជន៍និងក្លាយជាចលករជំរុញការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរុញកំណើនអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាបទាំងមូល។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងប្រមាណ ៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន ៣ គឺ៖ ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ក្រុមហ៊ុនសំណង់និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) ដែលមានភាគហ៊ុនចំនួន ២០% និងក្រុមហ៊ុនគ្រប់គ្រងនិងប្រតិបត្តិការអាកាសយានដ្ឋានយុនណាន (Yunnan Airport Group) ដែលជាប្រតិបត្តិករមានភាគហ៊ុនចំនួន ៣,៤% ក្រោមទុននិយោគជាង ១ ១០០ លានដុល្លារ។
ក្នុងគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីសៀមរាប ក្រុមហ៊ុនបានបម្រុងដីប្រមាណ ១០០០ហិកតា ប្រែក្លាយជាតំបន់ពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានជា“ទីក្រុងអាកាសយានដ្ឋាន/ Airport City” នាពេលខាងមុខ។
ព្រលានយន្តហោះថ្មីខេត្តសៀមរាបអភិវឌ្ឍឡើងក្នុងកម្រិតលំដាប់ (4E) ដែលអាចបម្រើការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទចាប់ពីអាកាសយានប្រភេទតូចរហូតដល់ប្រភេទធំៗ ក៏ដូចជាសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul/ Long Range Flights) ដែលមានផ្លូវរត់ (Runway) ប្រវែង ៣,៦០០ ម៉ែត្រ ដែលមានសមត្ថភាពអាចឱ្យយន្តហោះគ្រប់ប្រភេទចុះចតបានជាមធ្យមចំនួន ៣០ ទៅ ៣២ ជើងក្នុង ១ ម៉ោង។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


