Connect with us

ព័ត៌មានជាតិ

Update កម្មករ​រោងចក្រ​ជិត​១០០​នាក់​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​ស្រុក​បាទី

បានផុស

នៅ

រថយន្ដ​ដឹង​កម្មករ​រោច​ក្រ​មួយគ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​ធ្លាក់ចូល​ស្រែ​ទាំង​ព្រឹក​នៅ​ស្រុក​បាទី បណ្តាល​ឲ្យ​មាន​អ្នករបួសធ្ងន់​ស្រាល​ជាច្រើន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៦​ព្រឹក ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​ខណៈ​រថយន្ត​កំពុង​ដឹក​កម្មករ​ទៅធ្វើ​ការ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។ ក្នុងនោះ​កម្មករ​ដែល​ជិះ​រថយន្ត​ចំនួន​៨៧​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ត​បន្ទាប់​។ អ្នករបួសធ្ងន់​ត្រូវបញ្ជូនទៅ​មន្ទីរពេទ្យក្រុង​ដូន​កែវ​០៦​នាក់ និង​ពេទ្យ​ក្រុងភ្នំពេញ​០១​នាក់ និង​មិនមាន​អ្នកស្លាប់​ទេ ។​

ចំពោះ​មូលហេតុ​ក្នុងករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នេះ លោក​អធិការនគរបាល​ស្រុក​បាទី​នៅ​មិនទាន់​អាច​បញ្ជាក់​មកពី​ករណី​អ្វី​ឲ្យ​ប្រាកដ​នោះទេ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម