Connect with us

ព័ត៌មានជាតិ

ព័​ត៌​មាន​ចុងក្រោយ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្តូរ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ពេទ្យ​កាល់ម៉ែត​វិញ

បានផុស

នៅ

ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា ​នៅ​ថ្ងៃស្អែក​នេះ​ លោក​ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មិនបាន​មកចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ទេ​ដោយ​លោក​បាន​ប្តូរ​ទៅ​ចា​ក់នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏មាន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ផ្សេងទៀត​បាន​អញ្ជើញ​មកចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ផងដែរ​។

យ៉ាងណាក៏ដោយ លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ​«​មាន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មួយចំនួន​បាន​តេ​ទូរស័ព្ទ​ទំនាក់ទំនង​មក​ខ្ញុំ​ជា​ហូ​ហែល​រួចហើយ​ប​គាត់​ថា​នឹង​មកចាក់​ប៉ុន្តែ​មិនដឹង​ពី​ចំនួន​ច្បាស់លាស់​នោះទេ​»​។

លោក​សាស្ត្រាចារ្យ​បាន​ពន្យល់​ពី​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ​ថា ​ជា​ជំហាន​ដំបូង​យ​លង​ត្រូវ​ពិនិត្យ​សុខភាព​គាត់​តើ​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​ឬ​យ៉ាងណា​ រួចហើយ​ចាក់​។ ​ពេល​ចាក់​រួចហើយ​តម្រូវ​ឲ្យ​គាត់​ត្រូវ​សម្រាក​៣០​នាទី​នៅ​បន្ទប់​រង់ចាំ​ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​សុខភាព​ខ្លាច​បើ​មិន​មាន​មាន​បញ្ហា​អ្វី​ទេ​ទើប​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​បាន​ ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សុខភាព​សម្រាប់​មកចាក់​ជា​លើក​ទី​២​បន្តទៀត​។

គួរ​បញ្ជាក់​ថា ​ក្រសួងសុខាភិបាល​បាន​រៀប​ចំ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​សម្រាប់​ចាក់​វ៉ាក់សាំង​ជា​លើកដំបូង​នៅ​ថ្ងៃទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​ក្នុង​នោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​អាច​ទំនាក់ទំនង​លោក​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤​សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។ ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទាក់ទង​លោក​សាស្ត្រាចារ្យ លូ លី​ឃាង ០៧៦ ៨៨៣ ៧៨៧៨​សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទាក់ទង​លោក​សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨​សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ធ្វើ​ទំនាក់ទំនង​មក​លោក​សា​ស្ត្រា​ចា​រ្យ ញឹ​ប អង្គា​បុស្ស ដែលមាន​លេខ​ទូរសព្ទ​០១១ ៨១១ ១៣២ សម្រាប់​អ្នក​សារ​ព័​ត៌មាន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម១៨ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៣៩ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥១ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម