ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញការទូទាត់ភាគទានរបស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស តាមរយៈធនាគារ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវការទូទាត់ថវិកាភាគទានសម្រាប់បុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស តាមរយៈធនាគារដៃគូរបស់ ប.ស.ស ដើម្បីបង្កភាពកាន់តែងាយស្រួល ចំណេញពេលវេលា និងប្រសិទ្ធភាពកាន់តែខ្ពស់។

តាមរយៈការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស អាចបង់ភាគទានមក ប.ស.ស ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស ដែលរួមមាន ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និងធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី ៧ នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”ដើម្បីធានាកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនូវការថែរក្សាសុខភាពដោយចំណាយតិចជាងមុន។

ជាមួយនេះ ដោយសារតែរបបថែទាំសុខភាពនេះ ជារបបថ្មីក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើសុំឱ្យពលរដ្ឋ ឬអ្នកដែលចង់បានសេវាកម្ម អាចមកទីស្នាក់ការ ប.ស.ស នៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់។
យ៉ាងណាក៏ដោយ ដើម្បីទទួលបានការថែទាំសុខភាពនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ត្រូវបង់ភាគទានចំនួនត្រឹមតែ ១៥ ៦០០ រៀល ក្នុងម្នាក់ ក្នុង ១ ខែ សម្រាប់ការទទួលបានការថែទាំសុខភាពរបស់ខ្លួនដោយគ្មានកាលកំណត់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


