ព័ត៌មានជាតិ
ទាក់ទងព័ត៌មានលម្អិត ប្រទេសចំនួន ៧ ផ្តល់អាហារូបករណ៍សិក្សានៅបរទេសតាមក្រសួងអប់រំ
នៅក្នុងឆ្នាំសិក្សានីមួយៗ ប្រទេសមួយចំនួនតែងតែប្រកាសពីការជ្រើសរើសនិងផ្តល់អាហារូបករណ៍ដល់យុវជន និងសិស្ស-និស្សិតកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ មានប្រទេសចំនួន ៧ នឹងផ្តល់អាហារូបករណ៍សរុបប្រមាណជា ៣០២ កន្លែងតាមរយៈក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឱកាសបន្តការសិក្សានៅបរទេស។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍ដែលផ្តល់តាមរយៈក្រសួងអប់រំមានថ្នាក់ក្រោយឧត្ដមសិក្សា-ឧត្ដមសិក្សា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ប្រទេសដែលផ្តល់អាហារូបករណ៍មានដូចជា៖ ១.រដ្ឋាភិបាលចិនចំនួន ៦០ នាក់ ២.ជប៉ុន (Teacher training) ចំនួន ៥នាក់ ៣. ប្រទេសហុងគ្រីចំនួន ៣០នាក់ ៤.ប្រទេសចិន (SUS Teach) ចំនួន ១០នាក់ ៥.សាធារណរដ្ឋគូបាចំនួន ២ នាក់ ៦.ជប៉ុន (ក្រសួងអប់រំ) ចំនួន ៥០នាក់ ៧.ចិន (ក្វាងស៊ី) ចំនួន ១០នាក់ ៨.ប្រទេសវៀតណាមចំនួន ១០០នាក់ ៩.ប្រទេសចិន (Dali University) ចំនួន ១០នាក់ ១០.ប្រទេសឡាវចំនួន ១៥ នាក់ និង១១.ប្រទេសថៃចំនួន ១០នាក់។

ពាក់ព័ន្ធព័ត៌មានលម្អិតពីអាហារូបករណ៍ទាំងនេះ សិស្សនិស្សិតអាចទាក់ទងទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍ដែលមានអាសយដ្ឋានអគារលេខ ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ ម៉ែត្រ)៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


