ព័ត៌មានជាតិ
ស្ពានឫស្សីកោះប៉ែន កំពុងចាប់ផ្តើមសាងសង់ឡើងវិញ ខណៈទឹកទន្លេបន្តស្រក
ស្ពានឫស្សីកោះប៉ែន ជាស្ពានដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស មកលេងកម្សាន្តលើទឹកដីខេត្តកំពង់ចាម។ បច្ចុប្បន្ន ស្ពាននេះ ក្រុមការងារកំពុងតែសាងសង់ឡើងវិញ ស្របពេលទឹកទន្លេបន្តស្រកចុះ។

ជារៀងរាល់ឆ្នាំ ស្ពានឫស្សីកោះប៉ែននេះ ត្រូវបានសាងសង់រួចចុងខែវិច្ឆិកាមកម្ល៉េះ ប៉ុន្តែ ដោយសារទឹកទន្លេមេគង្គមានការស្រក់យឺត ទើបគេចាប់ផ្តើមសាងសង់នៅក្នុងដើមខែធ្នូវិញ។ ស្ពាននេះ មានប្រវែងជាង ៨០០ម៉ែត្រ ដោយមានទទឹង ១ម៉ែត្រកន្លះ ដែលចំណាយឬស្សីជាង២ម៉ឺនដើម។ លោក ប៊ុន ដារ៉ា ដែលជាម្ចាស់អភិរក្សស្ពានឫស្សីបានប្រាប់ឱ្យដឹងថា ស្ពានឫស្សីកោះប៉ែន កំពុងតែសាងសង់ជាបណ្តើរៗ ខណៈបច្ចុប្បន្នបាន៤០% ហើយ បើទោះបីទឹកទន្លេមេគង្គមានការស្រកចុះយឺតក៏ដោយ។ លោកបានបន្ថែមទៀតថា ឆ្នាំនេះ ការកសាងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនឡើងវិញ មានការខុសប្លែកជាងរាល់ឆ្នាំ ពោល គឺមានផ្លូវចេញចូលធំទូលាយទាំងកន្លែងចំណតរថយន្តម៉ូតូ មានបង្គន់អនាម័យចល័ត មានពោងទឹកខ្នាតមធ្យមសម្រាប់ក្មេងលេង និងមានការរៀបចំគ្រែលំហែកាយ ដោយមានការកំណត់តារាងមុខម្ហូប និងសេវាកម្មផងដែរ។

គួរបញ្ជាក់ថា ស្ពានឫស្សីកោះប៉ែននេះ បានបង្ហាញភាពទាក់ទាញ និងសក្កានុពលយ៉ាងសំខាន់ លើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះ មានលក្ខណ:ប្លែកជាងរាល់ឆ្នាំ គឺមានការពង្រីកឆ្នេរខ្សាច់ និងផ្លូវចេញចូលធំជាងមុន ដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកក់ស្ទះនាពេលបុណ្យទាន និងមួយវិញទៀតនោះ ខាងឆ្នេរខ្សាច់កោះប៉ែន ក៏មានបង្កើតស្តង់សម្រាប់ឱ្យអ្នកភូមិលើកោះនេះ បានលក់នំចំណីដែលផលិតផ្ទាល់តែម្តង៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


