ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៨៤ នាក់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅពេទ្យអង្គឌួងថ្ងៃនេះ
មន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន ៨៤ នាក់ ស្ត្រី ១៩ នាក់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងនៅមុននេះបន្តិចថាគិតត្រឹមម៉ោង៥ល្ងាចនេះមានមន្ត្រីជាន់ខ្ពស់ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើចំនួន៨៤នាក់ស្រី១៩នាក់បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩។

លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោម៨៤នាក់នោះអ្នកដែលអាចទទួលការចាក់វ៉ាក់សាំងបានមានចំនួន៦៨នាក់ស្រី១៤នាក់។ចំណែមន្ត្រីចំនួន១៦នាក់ទៀតស្រី៥នាក់មិនអាចចាក់វ៉ាក់សាំងបានទេដោយសារមានបញ្ហាសុខភាពរួមមានជំងឺលើសឈាម ជំងឺបេះដូងនិងអាឡេកហ្សីជាដើម។
លោកសាស្ត្រាចារ្យបានបន្តទៀតថាក្នុងការចាក់វ៉ាក់សាំងនេះនពួកគាត់ត្រូវចំណាយពេល៤០នាទីដូចជាការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំងនិងពេលចាក់រួចគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាពខ្លាចបើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត៕


អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី