ព័ត៌មានជាតិ
ក្រសួងអប់រំ ចេញវិធានការ៦ចំណុច ទប់ស្កាត់ភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រលាញ់ខាងមុខ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការ៦ចំណុច ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤កម្ភៈខាងមុខ។

ការដាក់ចេញវិធានការរបស់ក្រសួងអប់រំនេះដោយសារបច្ចុប្បន្ន មានយុវជនខ្លះ បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌សង្គម នៅក្នុងទិវានៃក្តីស្រលាញ់ ដែលជាវប្បធម៌បរទេសមួយនេះ និងត្រូវយកទិវានេះទៅសម្តែងនូវក្តីស្រលាញ់និងគោរពដឹងគុណចំពោះម្ដាយឪពុក បងប្អូន សាច់ញាតិ និងមិត្តភក្តិប្រសើរជាងដោយមិនមែនក្នុងន័យស្នេហាស៊ីជម្រៅនោះទេ។ តែយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលចុងក្រោយនេះ ទិវានៃក្តីស្រលាញ់នេះហាក់ដូចជាសាបរលាបស្ទើរតែទាំងស្រុងហើយ ដោយសារតែសិស្សានុសិស្សបានយល់ដឹងហើយឈប់ប្រព្រឹត្តិនូវសកម្មភាព ដែលខុសពីប្រពៃណីខ្មែរដោយយកទិវានេះ បង្ហាញពីការដឹងគុណនិងគោរពស្រលាញ់ចំពោះមាតាបិតាលោកគ្រូអ្នកគ្រូនិងមិត្តភក្តិវិញ ពិសេសសកម្មភាពឈប់និងការទិញផ្កាជូនសង្សារហាក់លុបបំបាត់ស្ទើរតែ១០០ភាគរយទៅហើយ តែឃើញសកម្មភាពការជូនផ្កាដល់មាតាបិតាលោកគ្រូអ្នកគ្រូនិងមិត្តភក្តិកាន់តែផលផុសវិញ។


ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានសិក្សា ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុសពីអត្ថន័យទិវានៃក្តីស្រលាញ់។ ត្រូវពង្រឹងការអនុវត្តវិស័យឲ្យម៉ឺងម៉ាត់ លើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សឲ្យបានជាប់លាប់។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀន តាមរយៈសកម្មភាព« មិត្តអប់រំមិត្ត»។ត្រូវអប់រំណែនាំសិស្សអំពីសារៈសំខាន់ នៃការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងការទប់ស្កាត់ជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានសិក្សា ក៏ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលំអឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី