ព័ត៌មានជាតិ
រយៈពេល១៨ថ្ងៃ ខែធ្នូ អាជ្ញាធរផាកពិន័យយានយន្តល្មើសច្បាប់ជាង ៨ពាន់គ្រឿងនៅទូទាំងប្រទេស
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ត្រឹមរយៈពេល១៨ថ្ងៃ ក្នុងខែធ្នូ យានយន្តដែលល្មើសច្បាប់ និងផាកពិន័យបាន ៨ ៤៧២គ្រឿង ក្នុងចំណោមយានយន្តដែលចូលគោលដៅចំនួន ១០,៦៧១គ្រឿង។

ប្រភពដដែលបានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានយានយន្តចូលគោលដៅចំនួន ១០,៦៧១គ្រឿង រថយន្តធំ ១០១គ្រឿង រថយន្តតូច ២,១២៨គ្រឿង និងម៉ូតូ ៨,៤៤២គ្រឿង។ ក្នុងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ៨,៤៧២គ្រឿង ត្រូវបានផាកពិន័យ ដោយមានរថយន្តធំចំនួន ៤៨គ្រឿង រថយន្តតូច ១,០៧៤គ្រឿង និងម៉ូតូ ៧,៣៥០គ្រឿង (៧,៣៥០ករណី)។
ដោយឡែក សម្រាប់ថ្ងៃទី១៨ ខែធ្នូ ចំនួនគោលដៅ ៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨៤គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ៩៣គ្រឿង និងម៉ូតូ ៥៨៦គ្រឿង។ គោលដៅទាំងនោះ រកឃើញយានយន្តល្មើសសរុបចំនួន ៥៥១គ្រឿងក្នុងថ្ងៃទី១៨នេះ ដោយមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៥៣គ្រឿង និងម៉ូតូចំនួន ៤៩៥គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។

ចំពោះការផាកពិពិន័យ គឺផាកចំពោះយានយន្តណាដែលមិនគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា មិនមានមួកការពារសុវត្ថិភាព មិនមានឆៀក មិនមានបណ្ណបើកបរ ជិះល្មើសភ្លើងចរាចរណ៍ ជាតិអាកុលលើសកម្រិត និងល្មើសល្បឿនជាដើម។

សូមបញ្ជាក់ថា យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៨លើក បណ្តាលឲ្យមនុស្សស្លាប់ ១២នាក់ រងរបួសសរុប ២៦នាក់ រងរបួសធ្ងន់ ១៤នាក់ រងរបួសស្រាល ១២នាក់ និងមិនពាក់មួកសុវត្ថិភាព ១៥នាក់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់មានដូចជា ល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ មិនគោរពសញ្ញា និងកត្តាយានយន្ត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


