ព័ត៌មានជាតិ
ទិន្នផលក្រូចពោធិ៍សាត់ខេត្តបាត់ដំបងកើនជាង ៤ ពាន់តោន ខណៈកសិករពង្រីកផ្ទៃដីដាំដុះស្ទើរគ្រប់ស្រុក
ក្នុងឆ្នាំនេះទិន្នផលក្រូចពោធិ៍សាត់ខេត្តបាត់ដំបងបានកើនឡើងខ្ពស់ជាងឆ្នាំមុន ខណះដែលប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួនបានពង្រីកផ្ទៃដីដាំដុះបន្ថែម ដោយសារមានទីផ្សារល្អប្រសើរ។
មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ពីដើមមានស្រុកចំនួន ២ ដែលនិយមដាំដុះក្រូចពោធិ៍សាត់គឺស្រុកបាត់ដំបង (បច្ចុប្បន្នក្រុងបាត់ដំបង) និងស្រុកបាណន់។ ដោយឡែកតាមបណ្តាស្រុកមួយចំនួនទៀតមានដាំដែរតែតិចតូចប៉ុណ្ណោះ។

ដោយសារតែភាពល្បីល្បាញនៃក្រូចពោធិ៍សាត់ខេត្តបាត់ដំបង បច្ចុប្បន្នប្រជាកសិករបានចាប់ផ្តើមពង្រីកផ្ទៃដីដាំដុះបន្ថែមស្ទើរគ្រប់ស្រុកស្របពេលមានតម្រូវការលើទីផ្សារ។
បើតាមមន្រ្តីកសិកម្មខេត្តបាត់ដំបង ក្នុងគោលបំណងលើកកម្ពស់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជារក្សារសជាតិដើមដែលកើតចេញពីធម្មជាតិផង មន្ត្រីជំនាញបានណែនាំដល់កសិករក្នុងការដាំនិងទាំងរបៀបថែទាំ ដោយមិនឲ្យប្រើប្រាស់ជីឬថ្នាំដែលមានជាតិគីមីនោះទេ។

ដំណាំក្រូចពោធិ៍សាត់បានពង្រីកផ្ទៃដីដាំដុះដល់ ១១ ស្រុកក្នុងចំណោមស្រុកក្រុងទាំង ១៤ ក្នុងខេត្តបាត់ដំបងហើយទិន្នផលក៏កើនឡើងខ្ពស់។ ឆ្នាំនេះទិន្នផលសរុបបានកើនដល់ ១៥ ៧៦០ តោន ខណៈឆ្នាំមុនទទួលបានទិន្នផលបានចំនួន ១១ ៩៤៥ តោន។
ទូទាំងខេត្តបាត់ដំបងស្រុកដែលមានដាំដុះដំណាំក្រូចពោធិ៍សាត់មានដូចជា÷ ស្រុកបាណន់, ថ្មគោល, បាត់ដំបង,បវេល, ឯកភ្នំ, សង្កែ, សំឡូត, កំរៀង,រុក្ខគីរី និងស្រុក គាស់ក្រឡ ហើយផ្ទៃដីដាំដុះបានកើនដល់ចំនួន ១.០០១ ហិកតាធៀបឆ្នាំមុនមានត្រឹម ៩០៤ ហិកតាប៉ុណ្ណោះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ