ព័ត៌មានជាតិ
ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង មួយរដូវកាលប្រមូលផលបានជាង ១០ ម៉ឺនតោន
មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់ «កម្ពុជាថ្មី» ថា ដំណាំក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ក្នុងមួយរដូវកាលអាចប្រមូលផលបានជាង ១០ ម៉ឺនតោន។

ក្រូចពោធិ៍សាត់ខេត្តបាត់ដំបងល្បីឈ្មោះជាយូរមកហើយ រហូតមកដល់បច្ចុប្បន្ននេះ។ រដូវដែលប្រមូលផលចាប់ពីពាក់កណ្តាលខែសីហា ដល់ខែ កញ្ញា ដែលក្រូចពោធិ៍សាត់ពេញសាច់ល្អមានរសជាតិផ្អែមឆ្ងាញ់។
ដោយសុំមិនបញ្ចេញឈ្មោះមន្រ្តីរូបនេះបានបញ្ជាក់ថា បរិមាណទិន្នផលអាស្រ័យទៅតាមបរិមាណទឹកភ្លៀង។ ប្រសិនមានទឹកភ្លៀងគ្រប់គ្រាន់ ទិន្នផលក៏បានច្រើនទៅតាមហ្នឹងដែរ។
ផ្ទៃដីដាំដុះដំណាំក្រូចពោធិ៍សាត់ក្នុងខេត្តបាត់ដំបងបានពង្រីកជិត ១០០ ហិកតា ខណៈនៅឆ្នាំ ២០២២ ការប្រមូលផលទូទាំងខេត្តបានជាង ១៥ ម៉ឺនតោន។
បើតាមមន្ទីរកសិកម្មខេត្តបាត់ដំបង បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំក្រូចពោធិ៍សាត់នៅក្នុងខេត្តបាត់ដំបងមានជាង ១ ពាន់ហិកតា។ ស្រុកដែលមានផ្ទៃដីដាំដុះដំណាំក្រូចពោធិ៍សាត់ច្រើនជាងគេ គឺនៅស្រុកបរវេលមានជាង ៣៩១ ហិតា ស្រុកសង្កែ មានចំនួន ២៥៥ ហិតា និងនៅស្រុកបាណន់ មានប្រមាណ ១១៧ ហិតា៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


