ព័ត៌មានជាតិ
កសិករដាំក្រូចពោធិ៍សាត់លើផ្ទៃដីជាង ២ ម៉ឺនហិកតាក្នុងខេត្តពោធិ៍សាត់
ក្រៅពីដំណាំស្រូវជាដំណាំយុទ្ធសាស្រ្តចម្បង ប្រជាជនក្នុងខេត្តពោធិ៍សាត់ក៏បានដាំដុះដំណាំក្រូចពោធិ៍សាត់លើផ្ទៃដីរាប់ម៉ឺនហិកតា។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បញ្ជាក់នៅក្នុងសន្និសីទជោគជ័យ ៥ ឆ្នាំរបស់រដ្ឋបាលខេត្តថា ក្រូចពោធិ៍សាត់ជាដំណាំសំខាន់មួយរបស់ខេត្តពោធិ៍សាត់ ហើយក៏ជាដំណាំដែលមានប្រវត្តិកើតចេញពីខេត្តសំបូរថ្មកែវនេះផងដែរ។

លោកថា បច្ចុប្បន្នក្រូចពោធិ៍សាត់ត្រូវបានពលរដ្ឋដាំដុះលើផ្ទៃដីជាង ២ ម៉ឺនហិកតា ហើយកំពុងពង្រីកការដាំដុះបន្ថែមទៀត។
ក្រៅពីក្រូចក៏ដំណាំយុទ្ធសាស្រ្តជាច្រើនទៀត ហើយរដ្ឋបាលខេត្តពោធិ៍សាត់ក៏បានជំរុញពលរដ្ឋផលិតដំណាំបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅលក់នៅតាមបណ្តាខេត្តជិតខាង។
បើតាមលោកអភិបាលខេត្ត ក្នុងមួយថ្ងៃៗបន្លែសុវត្ថិភាពដែលផលិតដោយកសិករក្នុងខេត្តអាចផ្គត់ផ្គង់ទីផ្សារបានចំនួនពី ១០ តោន ទៅ ១៥ តោន ដើម្បីធានាបានសន្តិសុខស្បៀងអាហាររូបត្ថម្ភ និងបង្កើនប្រាក់ចំណូលនៅតាមតំបន់ជនបទ។

យ៉ាងណាមិញដំណាំម្រេចដែលកន្លងទៅពលរដ្ឋខេត្តពោធិ៍សាត់បានសាកល្បងដាំបានមួយចំនួន ប៉ុន្តែបានបរាជ័យដោយសារខ្វះទីផ្សារនិងមិនសូវបានផល។ បើតាមលោកអភិបាលខេត្ត ស្ថានភាពដីក្នុងខេត្តពោធិ៍សាត់មិនសមស្របការដាំដំណាំម្រេច ហើយណាមួយដោយសារខ្វះទីផ្សារ ពលរដ្ឋក៏បានបោះបង់ដាំដំណាំម្រេចដោយបង្វែរទៅដាំដំណាំផ្សេងទៀត។
ខេត្តពោធិ៍សាត់មានសហគមន៍កសិកម្មចំនួន ៦០ សហគមន៍ និងក្រុមបណ្តុំកសិករធ្វើអាជីកម្មកសិកម្មចំនួន ៧៤ បណ្តុំ បានកំពុងផលិតផលិតផលកសិកម្មសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តនិងក្រៅខេត្ត។
បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តពោធិ៍សាត់មានផ្ទៃដីផលិតកម្មដំណាំស្រូវសរុបប្រមាណ ១៧៤.៤៨៥ ហិកតា ដោយទទួលបានទិន្នផលជាមធ្យមប្រមាណ ៤ តោនក្នុងមួយហិកតា។ ក្រៅពីដំណាំស្រូវ ក៏មានដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្មនិងដំណាំរកប្រាក់ចំណូលផ្សេងៗដូចជាដំណាំពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកសៀង អំពៅ ល្ង ម្រេច កៅស៊ូ ទុរេន ស្វាយ ស្វាយចន្ទីជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


