ព័ត៌មានជាតិ
ផ្លែក្រូចពោធិ៍សាត់រក្សាតម្លៃលក់ដូចឆ្នាំមុន មួយផ្លូនចាប់ពី ៣ ម៉ឺនរៀល តាមប្រភេទលេខ ១ លេខ ២ លេខ ៣
ទិន្នផលក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ក្នុងឆ្នាំនេះហាក់មិនធ្លាក់ចុះឡើយ ហើយតម្លៃក៏នៅថេរដូចឆ្នាំមុន។
តាមប្រភពអាជីវករលក់ក្រូចពោធិ៍សាត់នៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ផ្លែក្រូចឆ្នាំនេះតម្លៃមិនខុសពីរាល់ឆ្នាំនោះទេ។ តាមប្រភេទផ្លែក្រូច បើលេខ១ “មួយផ្លូន” តម្លៃ ៥ មុឺនរៀល លេខ ២ តម្លៃ ៤ មុឺនរៀល និងលេខ ៣ តម្លៃ ៣ មុឺនរៀល។ តែអាជីវករសង្កេតឃើញអ្នកបរិភោគគឺចូលចិត្តលេខ ៣ ព្រោះផ្លែតូចរសជាតិជូរអែមជាងផ្លែធំដែលមានរសជាតិផ្អែមមុត។


លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ក្រូចពោធិ៍សាត់ដែលជាអត្តសញ្ញាណរបស់ខេត្តបាត់ដំបង មានការដាំដុះច្រើននៅស្រុកចំនួន ២ គឺ ស្រុកបាត់ដំបង (បច្ចុប្បន្នក្រុងបាត់ដំបង) និងស្រុកបាណន់ ខណះនៅតាមបណ្តាស្រុកមួយចំនួនទៀត មានការដាំដុះតិចតួចនៅលើដីលំនៅដ្ឋានសម្រាប់តែតម្រូវការលក្ខណះគ្រួសារប៉ុណ្ណោះ។
ដោយសារភាពល្បីល្បាញនៃក្រូចពោធិ៍សាត់ខេត្តបាត់ដំបង កសិករបានពង្រីកផ្ទៃដីដាំដុះស្ទើរគ្រប់ស្រុក ខណះតម្រូវការទីផ្សារកាន់តែមានវិសាលភាពធំធេង។ បច្ចុប្បន្នទូទាំងខេត្តបាត់ដំបងមានស្រុករហូតដល់ ១១ ក្នុងចំណោមក្រុងស្រុកទាំង ១៤ មានដាំដុះដំណាំក្រូចពោធិ៍សាត់ក្នុងនោះមាន÷ ស្រុកបាណន់ ថ្មគោល បាត់ដំបង បវេល ឯកភ្នំ សង្កែ សំឡូត កំរៀង រុក្ខគីរី និងស្រុក គាស់ក្រឡ។ ផ្ទៃដីដាំដុះបានកើនឡើងដល់ទៅ ១.០០១ ហិកតា បើធៀបកាលពីចន្លោះចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ មានត្រឹម ៩០៤ ហិកតាប៉ុណ្ណោះ។


លោក ហេង សិទ្ធ បន្តថា គិតត្រឹមថ្ងៃទី ០៣ ខែកញ្ញា លោកនៅមិនទាន់ទទួលបានតួលេខទិន្នផលពីតាមបណ្តាស្រុកតែឆ្នាំនេះលោករំពឹងទុកថា មិនក្រោម ១៥ តោននោះទេ ខណៈដែលតម្លៃទីផ្សារគឺនៅថេរដដែលមិនមានការធ្លាក់ចុះនោះដែរ។
យ៉ាងណាមិញ បើតាមមន្រ្តីកសិកម្មរូបនេះ ទិន្នផលបើធ្លាក់ចុះគឺតិចតូចប៉ុណ្តោះ ដោយសារកត្តារាំងស្ងួត ផ្លែមានទំហំតូចព្រោះខ្វះខាតទឹកស្រោចស្រប។
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


