ព័ត៌មានជាតិ
អាជ្ញាធរស្រុកកំពង់ត្រាច ចុះពិនិត្យប្រភពទឹក ៣ ឃុំ ត្រៀមសង្គ្រោះស្រូវរដូវប្រាំង
មកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ អាជ្ញាធរស្រុកកំពង់ត្រាច បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រភពទឹក ដើម្បីត្រៀមសង្គ្រោះស្រូវនារដូវប្រាំងសម្រាប់ប្រជាកសិករ ៣ឃុំ ខណៈប្រព័ន្ធទឹកមានកម្រិតអាចផ្ដល់ក្នុងតំបន់សម្រាប់ផ្ទៃដីធ្វើស្រែវស្សា ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រព័ន្ធប្រឡាយធារាសាស្ត្រមិនមានអំណោយផលដល់ប្រជាកសិករធ្វើស្រែប្រាំង។ ឃុំទាំង៣ មានដូចជា ឃុំព្រែកកឹស ឃុំភ្នំប្រាសាទ និងឃុំបឹងសាលាខាងជើង ស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត។

អាជ្ញាធរស្រុកកំពង់ត្រាច បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសម្រាប់តែផ្ទៃដីដែលប្រជាកសិករធ្វើស្រែរដូវប្រាំងមានតិចហិកតាដែរ ប៉ុន្តែអាចប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់។

ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែក្នុងរដូវប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ អាជ្ញាធរកំពុងខ្នះខ្នែងស្វែងរកប្រភពទឹកដើម្បីស្រោចស្រពស្រូវរដូវប្រាំងជូនប្រជាកសិករ។

ជាមួយគ្នានេះ អាជ្ញាធរបញ្ជាក់ថា ករណីដែលប្រជាកសិករបន្តបង្កបង្កើនផលស្រូវនៅរដូវប្រាំងនោះ ដោយសារ ឆ្នាំនេះតម្លៃស្រូវមានការកើនឡើងខ្ពស់។

ប្រជាកសិករលើកឡើងថា ប្រព័ន្ធប្រឡាយធារាសាស្រ្តអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងអាចធ្វើពួកគាត់ខាតបង់ថវិកាផងដែរ។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


