ព័ត៌មានជាតិ
ការបណ្តុះបណ្តាលជំនាញ១.៥លាននាក់ ៖ យុវជនភូមិភាគឦសានខេត្តក្រចេះចាប់អារម្មណ៍លើជំនាញបច្ចេកទេស៧មុខជំនាញ ដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ
លោក អ៊ង់ គឺមភឿន នាយកនៃវិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនឦសានស្ថិតនៅខេត្តក្រចេះ នៅថ្ងៃទី១១ មករា ២០២៤ នេះបានឱ្យដឹងថា យុវជនក្នុងខេត្តក្រចេះចាប់អារម្មណ៍លើជំនាញ៧មុខក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ។

លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ជំនាញទាំង៧នោះ មានសេវាកម្មបរិក្ខារត្រជាក់ សេវាកម្មកុំព្យូទ័រ ការតបណ្តាញអគ្គិសនីក្នុងអាគារ សម្អាងកាយ សេវាកម្មជួសជុលរថយន្ត ផ្សារដែក និងការងារកំបោរខណៈយុវជនបានចុះឈ្មោះចូលរៀនចំនួន១៨៩នាក់ចាប់តាំងពីនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មកទល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ។

សម្រាប់ការបើកបវេសនកាលដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានរៀបចំត្រៀមខ្លួនរួចជាស្រេច ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ និងគ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថភាព។ នេះបើតាមការអះអាងដដែល។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


