ព័ត៌មានជាតិ
អ្នកនិពន្ធ៖ សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» មានវត្តមាននៅប្រទេសបារាំង បន្ទាប់ពីអាមេរិក និងជប៉ុន
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអ្នករៀបរៀងសៀវភៅ «កូនប្រុសច្បង ដ៏មានឥទ្ធិពល» បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាព និងបោះពុម្ពលើកទី២ សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» បានមានវត្តមាននៅប្រទេសបារាំង បន្ទាប់ពីទៅដល់សហរដ្ឋអាមេរិក និងប្រទេសជប៉ុន តាមការស្នើសុំរបស់អ្នកគាំទ្រ សកម្មជន និងមហាជនកាលពីពេលកន្លងមក។

លោក ពៅ សុខ បញ្ជាក់ថា នេះជាមោទនភាពមួយ ក្នុងនាមលោកជាអ្នកនិពន្ធ ជាអ្នករៀបរៀងសៀវភៅ ដែលស្នាដៃរបស់លោក ត្រូវបានគាំទ្រ និងនាំយកទៅកាន់បណ្តាប្រទេសមួយចំនួនទាំងនៅក្នុងទ្វីអាស៊ី និងអឺរ៉ុប តាមរយៈ អ្នកស្ម័គ្រចិត្ត សកម្មជន ជាពិសេសអ្នកគាំទ្រ អ្នកគោរពស្រឡាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន កញ្ញាជំទាវ ប៊ុន សុខសាន្ត លោកមេធាវី ម៉ុត សៀងហៃ និងអ្នកគាំទ្រដទៃជាច្រើនទៀត។
លោក ពៅ សុខ បញ្ជាក់បន្ថែមថា សៀវភៅ «កូនប្រុសច្បង ដ៏មានឥទ្ធិពល» មានវត្តមាន នៅសហរដ្ឋអាមេរិកកាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងបេសកកម្មជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី លើកទី២ ក្នុងបេសកកម្មជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និងលើកទី៣ នៅប្រទេសបារាំង នៅពាក់កណ្តាលខែមករាឆ្នាំ២០២៤នេះ។

លោក ពៅ សុខ រម្លឹកថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាពជិត២០០ទំព័របន្ថែមទៀតសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ត្រូវបានបោះពុម្ពជាលើកទី២ចំនួន២ម៉ឺនច្បាប់ កាលពីខែតុលា ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភបោះពុម្ពទាំងស្រុងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ខណៈការបោះពុម្ពលើកទី១ ចំនួន២ម៉ឺនច្បាប់ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូចគ្នា។
លោកអះអាងថា ដូចជុំទីមួយដែរ ជុំទី២នេះ លោកនឹងផ្សព្វផ្សាយ សៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល ទៅដល់បណ្តា រាជធានី ខេត្ត ទាំង២៥ និងនៅក្រៅប្រទេសតាមការស្នើសុំរបស់មិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់។

លោក ពៅ សុខ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភការបោះពុម្ពផ្សាយ និងអរគុណដល់បណ្តាមិត្តអ្នកអានទាំងអស់ ដែលបានគាំទ្រស្នាដៃរបស់លោកផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ