Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់អាវរងាជូនមន្រ្តីមន្ទីរព័ត៌មានខេត្តកោះកុង

បានផុស

នៅ

លោក កែវ សាវ៉ៃ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បាននាំយកនូវអាវរងាចំនួន ២០ សម្រាប់ ដែលជាការឧបត្ថម្ភរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ជូនដល់មន្រ្តីរាជការនៅ មន្ទីរព័ត៌មានខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយការប្រគល់អាវរងា ជូនមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកោះកុង លោក កែវ សាវ៉ៃ បានលើកឡើងថា លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់បងប្អូនមន្រ្តីរាជការបម្រើការងារនៅ ក្រសួង ក៏ដូជា មន្ទីរព័ត៌មានខេត្តកោះកុង តាមរយៈការត្រួតពិនិត្យសកម្មភាពការងារ និងផ្តល់នូវសម្ភារបច្ចេកទេស ព្រមទាំងផ្តល់ចំណេះដឹងផ្នែកសារព័ត៌មាន ក្នុងគោលបំណងដើម្បីសម្រេចបាននូវការងាររួមគ្នាលើវិស័យព័ត៌មានសម័យបច្ចេកវិទ្យានេះ។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ខាងលើ បានបន្តជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកោះកុង ប្រឹងប្រែងបំពេញការងារផ្សព្វផ្សាយព័ត៌មានពីរដ្ឋបាលខេត្តទៅកាន់ពិភពលោកឱ្យកាន់តែឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្តពីមហាជន។

កន្លងទៅថ្មីៗនេះ លោក កែវ សាវ៉ៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្លាប់បានសិក្សាឈ្វេងយល់ពីលទ្ធផលការងារ និងតម្រូវការសម្ភារបច្ចេកទេសមួយចំនួនទៀត អំពី វិស័យព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកោះកុង ហើយព្រមទាំងបានផ្តល់នូវសម្ភារមួយផ្នែកធំផងដែរ ជូនដល់មន្ទីរព័ត៌មាន ដើម្បីមានលទ្ធភាពបំពេញផ្នែកព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម